ជាតិ
សមត្ថកិច្ចបង្ក្រាបហាងជួញដូរសត្វព្រៃ២កន្លែង ដកហូតអណ្ដើក លលក និងចាបជាង៤០០ក្បាល រូបភាពពីទំព័រហ្វេសប៊ុករបស់លោក អេង ហ៊ី
× ភ្នំពេញ៖ កងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបហាងជួញដូរសត្វព្រៃខុសច្បាប់ពីរកន្លែងនៅខេត្តកំពង់ចាម ដោយដកហូតបានសត្វអណ្ដើក លលក និងចាបជាង៣០០ក្បាល កាលថ្ងៃទី៣កញ្ញា ឆ្នាំ២០១៩។ នេះបើតាមហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក អេង ហ៊ី បានបញ្ជាក់ថា ហាងដែលអាជ្ញាធរបង្ក្រាបបាននោះ មានឈ្មោះ ហាក់សោម ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលដកហូតបានសត្វលលកទ្រាំង នៅរស់៣៦ក្បាល និងងាប់៤២ក្បាល ,សត្វលលកបាយនៅរស់៨ក្បាល ,ចាបស្រូវងាប់៣៨,៥០គីឡូក្រាម និងអណ្តើកស្រែ៧ក្បាល។ ទកម្លាំងជំនាញបានអប់រំនិងផាកពិន័យម្ចាស់ហាង ៣៥០ម៉ឺនរៀល ចំពោះការប្រព្រឹត្តិបទល្មើសសត្វព្រៃនេះ។
ចំណែកឯទីតាំងមួយទៀតនៅហាងម្លប់ខ្នុរ ដែលម្ចាស់ឈ្មោះ ឆែ វាសនា ត្រូវបានកម្លាំងកងរាជអាវុធហត្ថដកហូតបានអណ្តើកស្រែនៅរស់១២ក្បាល និងអណ្តើកស្រែ២៦៩ ។ ហាងម្លប់ខ្នុរនេះ ស្ថិតនៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ បច្ចុប្បន្នវត្ថុតាងនិងម្ចាស់ហាង ត្រូវបានបញ្ជូនទៅរដ្ឋបាលជលផលដើម្បីចាត់ការតាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com