អត្ថបទពាណិជ្ជកម្ម
Nokia 105 (2019) ទូរ​សព្ទ​អិន​ចុច​ពិល​ជំនាន់​ថ្មី រូបរាង ថាមពល​ថ្ម​ដ៏​អស្ចារ្យ និង​អាច​ប្រើប្រាស់​ស៊ីម​បាន​២ ព្រមទាំង​តម្លៃ​ធូរ​ថ្លៃ​
05, Sep 2019 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​សឹងតែ​គ្រប់គ្នា​ទៅហើយ​ដែល​ភាគច្រើន​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ទូរ​សព្ទ​អិន​ចុច​ពិល​របស់ Nokia មុន​វត្តមាន​ស្មា​ត​ហ្វូ​ន​។ កាលនោះ​សាក​ថ្ម​តែម្ដង​ទេ តែ​អាចនិយាយបាន ១ ទៅ ២ ថ្ងៃ ហើយ​អ្នកណា​មិន​ស្គាល់​ហ្គេម​ស៊ី​ពស់​នោះ​។ ឥឡូវនេះ ទូរ​សព្ទ​អិន​ចុច​ពិល​ជំនាន់​ថ្មី Nokia 105 (2019) មាន​លក់​នទី​ផ្សារ​រប​ស់​កម្ពុជា​ជា​ផ្លូវការ​ហើយ​ជាមួយ​តម្លៃ​មិន​ដល់ ២០ ដុល្លារ​ផង​។ Nokia 105 (2019) បាន​ផ្លាស់ប្ដូ​មុខមាត់​ថ្មី​រូបរាង​ពិតជា​ស្អាត និង​ហើយ​ថាមពល​ថ្ម​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​រហូតដល់ 800mAH អាចនិយាយបាន​រហូត​ដល់​ទៅ ១៤ ម៉ោង ២៤ នាទី និង​អាចរ​ស់បាន​រហូតដល់​ទៅ ៦១៩ ម៉ោង​ដោយ​មិន​ប្រើ​អ្វី​សោះ ដែល​ស្មើនឹង ២៥ ថ្ងៃ​។​

Nokia 105 (2019) មាន​ដាក់​មកជា​មួយ​ប៊ូ​តុង​ថ្មី​ងាយស្រួល​ចុច និង​វាយ​អក្សរ យ៉ាង​ស្រស់ស្អាត និង​មាន​អេក្រង់ ១.៧៧ អ៊ីង​ដែល​ធ្វើ​ឲ្យ​ការបង្ហាញ​រូប​រាព​កាន់តែ​ស្អាត និង​ច្បាស់​ឡើង​។ Nokia 105 មាន​អង្គ​ផ្ទុក​ទិន្ន័យ ៤MB ដែល​អាច​ផ្ទុក​សារបាន​រហូតដល់​៥០០ សារ និង​អាច​រក្សា​លេខ​ទូរ​សព្ទ​បាន​រហូតដល់ ២០០០​នាក់​។ វា​ក៏​ភ្ជាប់​មកជា​មួយ​ហ្គេម​ពស់​ជំនាន់​ថ្មី និង​មាន​បន្ថែម​ហ្គេម​២​ថែមទៀត គឺ Doodle Jump និង Crossy Road ។ ជាងនេះទៅទៀត​នោះ​អាច្រមក់​មួយ​នេះ​អាច​ប្រើប្រាស់​ស៊ីម​កាត​រហូតដល់​ទៅ ២ ទៀតផង​។​



​លោកអ្នក​អាច​រក​ជាវ​បាន​ជាមួយ​ក្រុមហ៊ុន KTH ដែលជា​ក្រុមហ៊ុន​នាំចូល​ទូ​សព្ទ​ដៃ Nokia ស្រប់ច្បាប់ និង​តែមួយគត់​នៅ​ប្រទេស​កម្ពុជា ជាមួយ​តម្លៃ​ក្រោម ២០ ដុល្លារ​។ ដើម្បី​ជៀវ​វាង​ប៉ះ​របស់​ក្លែងក្លាយ សូម​បងប្អូន​ពិនិត្យ​តែម ឬ ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន KTH ដែល​ជាប់​នឹង​ទូរ​សព្ទ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com