ជាតិ
ទឹកទន្លេមេគង្គស្ទឹងត្រែង និងក្រចេះ បន្តហក់ឡើងខ្ពស់នៅថ្ងៃនេះ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកបានហូរចូលតាមរយៈប្រព័ន្ធលូបញ្ចេញទឹកធ្វើឲ្យមានការលិចនៅតំបន់ជុំវិញផ្សារក្រុងក្រចេះ។ រូបថត ក្រសួងធនធានទឹក
× ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង មានកម្ពស់រហូតដល់១២ម៉ែត្រ នាថ្ងៃទី៦កញ្ញានេះ។ កម្ពស់ទឹកនេះ បើធៀបទៅនឹងម្សិលមិញ គឺកើនឡើងក្នុងកម្រិតកន្លះម៉ែត្រ។ ទន្ទឹមនឹងគ្នានេះ ទឹកទន្លេ មេគង្គ ក្នុងខេត្តក្រចេះ ក៏ឡើងក្នុងកម្ពស់២២.២០ម៉ែត្រផងដែរ។ យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកក្នុងខេត្តទាំងពីរនេះ គឺលើសពីកម្រិតប្រុងប្រយ័ត្ន។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកនេះដដែលនេះ បានបញ្ជាក់ថា ទន្លេមេគង្គ-ស្ទឹងត្រែង មានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម១០.៧០ម៉ែត្រ។ រីឯទន្លេមេគង្គ-ក្រចេះមានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម២០ម៉ែត្រ។
បើតាមការព្យាករណ៍កម្ពស់ទឹកតាមស្ថានីយជលផលរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៧កញ្ញា ឆ្នាំ២០១៩ ទន្លេមេគង្គ-ស្ទឹងត្រែងនៅចុះស្រក់វិញនៅក្នុងកម្ពស់១១.៩៤ម៉ែត្រ។ ដោយឡែក មេគង្គ-ក្រចេះ នឹងបន្តកើនឡើងរហូតដល់កម្ពស់២០.៤៨ម៉ែត្រ៕
Tag:
ទន្លេមេគង្គ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com