ជាតិ
សង្គមជាតិ
យុវជនអច្ឆរិយ ហុង ភារិន ចង់ក្លាយជាអ្វី នាយករដ្ឋមន្រ្តី នឹងជួយតាមបំណង
06, Sep 2019 , 9:50 am        
រូបភាព
យុវជន ហុង ភារុន (បង) ពាក់អាវស និង យុវជន ហុង ភារិន ថតជាមួយសម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី
យុវជន ហុង ភារុន (បង) ពាក់អាវស និង យុវជន ហុង ភារិន ថតជាមួយសម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅយុវជន ហុង ភារិន ដែលគេចាត់ទុកថាជាអច្ឆរិយកម្ពុជា ដោយសារតែភាពអស្ចារ្យក្នុងការចងចាំ ទៅជួបដល់គេហដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្រ្តី ចង់ដឹងថា យុវជនឆ្នើមរូបនេះ មានចង់ក្លាយជាអ្វីទៅអនាគត។



សម្តេចនាយករដ្ឋមន្រ្តី បានសរសេរសារដោយអមជាមួយនឹងរូបភាព លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ឈ្វេងយល់នូវបំណងនិងគោលដៅ ដែលហុង ភារិន ចង់ទៅ ដើម្បីងាយស្រួលដល់ការជួយរបស់យើង ឲ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន»។

ប្រមុខរដ្ឋាភិបាល អះអាងថានឹងជួយ ភារិន ឲ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ នៅពេលរូបគេ បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ បច្ចុប្បន្ន ភារិន កំពុងសិក្សាឆ្នាំ៤ នៅសាកលវិទ្យាល័យមួយរបស់ប្រទេសថៃ៕

Tag:
 ហុង ភារិន
© រក្សាសិទ្ធិដោយ thmeythmey.com