អត្ថបទពាណិជ្ជកម្ម
​បាយ​ឆា​សាច់​ក្តាម​ពិសេស​នៅ​ផាក​កាហ្វេ​ឆ្ងាញ់​ជាប់មាត់​បាន​ត្រលប់​មកវិញហើយ​!
06, Sep 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
ជារឿយៗ​ស្ទើរតែ​គ្រប់ពេល​អាហារ​លោកអ្នក​តែងតែ​រក​នឹកថា “​តើ​ថ្ងៃនេះ​! ចង់​ញាំ​ម្ហូបអាហារ​អ្វី​?​អោយ​ប្លែក​មាត់ កុំអោយ​រសជាតិ​ដដែល​មែន​ទេ​?” OK..! ថ្ងៃនេះ​យើងខ្ញុំ​សូម​ធ្វើ​ការណែនាំ​អាហារ​ថ្មី​ប្រចាំខែ​កញ្ញា​នេះ ដែល​ធានាថា​លោកអ្នក​ពិតជា​ឆ្ងាញ់​ប្លែក​មាត់​ជាមិនខាន ! ពិសេស​លោកអ្នក​ដែល​ចូលចិត្ត​សាច់​ក្តាម​ស្រស់ៗ​តែម្តង អាហារ​ថ្មី​ប្រចាំខែ​ពី​ផាក​កាហ្វេ​នោះ​គឺ បាយ​ឆា​សាច់​ក្តាម​ពិសេស ដែលមាន​ដាក់លក់​ជូន​អតិថិជន​នៅ​គ្រប់​សាខា​ផាក​កាហ្វេ លើកលែងតែ​ផាក​កាហ្វេ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​តែប៉ុណ្ណោះ​។​

​បើតាម​ការ​បង្ហើប​ពី​ចុងភៅ​ជំនាញ​ប្រចាំ​ផាក​កាហ្វេ មុខម្ហូប​ថ្មី​នេះ​គឺ​បាន​យក​ក្តាមសេះ​ស្រស់ៗ ធំៗ​យកមក​បក​យកតែ​សាច់​មក​ឆា ដែលមាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ដោយ​បញ្ចូល​គ្រឿងទេស​ផ្សេងៗ ដោយ​ចូលគ្នា​ជាមួយ​ពងមាន់ និង​បន្លែ​បាយ​ឆា​មានដូចជា ការ៉ុត ខ្ទឹមបារាំង ស្លឹក​ខ្ទឹម ត្រសក់ ក្រូចឆ្មា​ដែលជា​បន្លែ​ធម្មជាតិ​របស់​ប្រជាកសិករ​នៅ​ខេត្តកណ្តាល​។



​ជាងនេះទៅទៀត​បាយ​ដែល​យកមក​ឆា​ជូន​លោកអ្នក​គឺជា​បាយ​ដាំ​ពី​អង្ករ​ទន់ល្មើយ​របស់​បាត់​ដំបង​យើង រួមទាំង​ការ​ចំអិន​ដោយ​យកចិត្តទុកដាក់ ជាមួយ​ការ​លាយ​សម្អាត​បន្លែ​ជាមួយ​ទឹក​កំចាត់​គីមី ព្រោះថា​ផាក​កាហ្វេ​គឺជា​ភោជនីយដ្ឋាន​ប្រចាំ​ប្រទេស​កម្ពុជា​ដំបូង​គេ​បង្អស់​មួយ ដែល​បំរើ​ជូន​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​មាន​ផាសុខភាព និង​មិន​ប្រើ​ប៊ីចេង​ហើយ ក្រៅពីនេះ​ផាក​កាហ្វេ​ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ផលិតផល​អាហារ​ដែល​ល្អ​សំរាប់​សុខភាព​ផងដែរ​។​

​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​លោកអ្នក​គ្រាន់តែ​ហៅ​មក​លេខ​៖ ០២៣ ៩២០ ៩២០៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com