ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ធនាគារអឹមប៊ីកម្ពុជា សម្ពោធការិយាល័យកណ្តាលថ្មីដើម្បីបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លួន
06, Sep 2019 ,
3:49 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ធនាគារអឹមប៊ី កម្ពុជា ដាក់សម្ពោធការិយាល័យកណ្ដាលថ្មីរបស់ខ្លួនជាផ្លូវការជាមួយនឹងពិធីកាត់ខ្សែបូរក្រោបអធិបតីភាពលោកឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជារួមជាមួយវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ្នកការទូតនិងពាណិជ្ជករ។
ពិធីកាត់ខ្សែបូរសម្ពោធការិយាល័យថ្មីនេះធ្វើនៅ អាគារលេខ ១៤៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ហើយនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងការពង្រីកអាជីវកម្មរបស់ធនាគារអឹមប៊ី កម្ពុជា ហើយនេះគឺជាជំហានដ៏សំខាន់មួយដែលត្រូវបានអនុវត្តដោយធនាគារអឹមប៊ី កម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងអំពីយីហោរបស់ខ្លួន និងដើម្បីបម្រើឱ្យតម្រូវការអតិថិជនក្នុងស្រុកកាន់តែប្រសើរឡើងផងដែរ។
លោក ខៀវ សារ៉ាង ប្រធានធនាគារអឹមប៊ី សាខាអូរឬស្សី មានប្រសាសន៍ថា ៖ «យើងមានក្តីរំភើបក្នុងការពង្រីកជំហររបស់យើងទៅជាសហគមន៍ដែលមានភាពរស់រវើកក្នុងរាជធានីភ្នំពេញ»។ លោកក៏បន្តដែរថា ៖ «ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើពាណិជ្ជកម្ម យើងជឿជាក់ថាគុណតម្លៃនិងទស្សនវិស័យធនាគារផ្អែកលើទំនាក់ទំនងឆ្លើយតបទៅនឹងតម្រូវការធនាគារនិងអាជីវកម្មរបស់ប្រទេសកម្ពុជា។ យើងទន្ទឹងរងចាំជួយដល់សហគ្រាសធុនតូចនិងពាណិជ្ជករដែលរីកចម្រើន»។
លោក ជីញ ឌឹគ គឿង នាយកប្រតិបត្តិ ក៏បានមានប្រសាសន៍ក្នុងពិធីដ៏ឱឡារឹកនេះផងដែរថា ៖ «ជាផ្នែកមួយនៃធនាគារអឹមប៊ី សាខាកម្ពុជាប្ដេជ្ញាផ្តល់នូវផលិតផល និងសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ដល់អតិថិជនជាទីស្រឡាញ់របស់យើង» ។
លោកបន្តទៀតថា ៖ «ទីតាំងថ្មីរបស់យើង នឹងជួយពង្រឹងវត្តមានរបស់ធនាគារអឹមប៊ីនិងផ្តល់ជូនអតិថិជននូវមធ្យោបាយងាយស្រួល និងសេវាកម្មធនាគារ។ ដូចគ្នានេះផងដែរសាខាថ្មីនេះអាចទាញយកអត្ថប្រយោជន៍ពីទីតាំងដ៏ល្អរបស់ខ្លួនដើម្បីជំរុញភាពបើលឃើញរបស់ខ្លួនក្នុងចំណោមសហគមន៍មូលដ្ឋាន»។
ធនាគារអឹមប៊ី កម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអឹមប៊ីគ្រុបនៅប្រទេសវៀតណាម។ សាខានេះត្រូវបានទទួលស្គាល់ផងដែរថា ជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងការអនុវត្តបច្ចេកវិទ្យាជឿនលឿន ក្នុងការអភិវឌ្ឍផលិតផលនិងការផ្លាស់ប្ដូរឌីជីថលនៃសេវាកម្មធានាគាជាមួយនឹងការណែនាំកម្មវិធីទូរសព្ទ eMoney សម្រាប់អតិថិជនទាំងឯកត្តជន ឬសេវាកម្មធនាគារអេឡិចត្រូនិកផលិតផលប្រាក់កម្ចី និងសេវាកម្មផ្សេងទៀត ដូចជាគណនីចរន្ត និងគណនីសន្សំប្រាក់បញ្ញើមានកាលកំណត់សន្សំប្រាក់ចល័ត eSaving លើដំបូងនៅកម្ពុជាប្រាក់កម្ចីរថយន្ត ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីអាជីវកម្ម កន្លែងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ខ្នាតតូចនិងមធ្យម។
គួររំលឹកថា សាខាដំបូងរបស់ធនាគារអឹមប៊ី នៅកម្ពុជាត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ដោយមានដើមទុនដំបូងចំនួន ៣៩ លានដុល្លារអាមេរិក ដែលឥឡូវឈានដល់ ៨៥ លានដុល្លារអាមេរិកនិងទ្រព្យសម្បត្តិសរុប ១៦៨ លានដុល្លារ។
អំពី ធនាគារអឹមប៊ី កម្ពុជា៖
សាខាទីមួយរបស់អឹមប៊ី នៅកម្ពុជា ដែលមានយីហោ “ធនាគារអឹមប៊ី ភ្នំពេញ»ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ ហើយឥឡូវនេះធនាគារអឹមប៊ី កម្ពុជាមានទីតាំងស្ថិតនៅ អាគារលេខ ១៤៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ ធនាគារអឹមប៊ី កម្ពុជា ក៏ជាធនាគារដ៏រឹងមាំក្នុងការអភិវឌ្ឍសេវាកម្មធនាគារដ៏ទំនើបជាពិសេសសេវាកម្មធនាគារ និងទូរគមនាគមន៍ ហើយក៏ជាធនាគារត្រួសត្រាយមួយក្នុងការណែនាំ និងដាក់ពង្រាយប្រតិបត្តិការធនាគារតាមរយៈកម្មវិធីទូរសព្ទ ដូចជា eMoney សម្រាប់អតិថិជន និងអាជីវកម្មឬសេវាកម្មធនាគារអេឡិចត្រូនិច ផលិតផលប្រាក់កម្ចី និងសេវាកម្មផ្សេងទៀត៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម