អត្ថបទពាណិជ្ជកម្ម
កម្មវិធី​សម្ពោធ​ជា​ផ្លូវការ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស CELL-VITALIS ភ្នំពេញ គ្លីនិក​
06, Sep 2019 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
 ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​សែ​ល​-​វី​តា​លី​ស ភ្នំពេញ គ្លីនិក បានរៀបចំ​ពិធី​សម្ពោធ​សាខា​ទី​១ ដំបូង​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ក្រោម​អធិបតីភាព លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល​កម្ពុ​ជា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ចូលរួម​សរុប​ប្រមាណ​១៥០​នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំងអស់​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ចូលរួម​វិនិយោគ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​។ លោកជំទាវ​វេជ្ជបណ្ឌិត បានផ្តល់​មតិ​ណែនាំ​ដល់​មជ្ឈមណ្ឌល ថែរក្សា​ស​ម្ភ​ស្ស CELL-VITALIS ភ្នំពេញ គ្លីនិក ត្រូវ​ពង្រឹង​ការផ្តល់សេវា​ស្របតាម​បទដ្ឋាន​គតិយុត្ត និង​ប្រើប្រាស់​គ្រឿងសម្អាង​ដែលមាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​។​



​ទន្ទឹមនឹងនេះ គណៈ​គ្រប់គ្រង  នៃ​មជ្ឈមណ្ឌល​ថែរក្សា​ស​ម្ភ​ស្ស សែ​ល​-​វី​តា​លី​ស ភ្នំពេញ បាន​ប្តេជ្ញា​អភិវឌ្ឍ​ខ្លួន​ឱ្យទៅជា​ទីកន្លែង​ជម្រើស​ទី​១ ដែល​ផ្តល់​ស្តង់ដា​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ដូច​នៅ​ប្រទេស​អាឡឺម៉ង់​ផងដែរ ស្របតាម​គោលការណ៍​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ គាត់​បាន​បន្តទៀតថា គាត់​ចង់ឃើញ​ប្រជាជន​កម្ពុ​ជាមាន​សុខភាព​បរិបូរណ៍ និង​ធ្វើឱ្យ​មានកំ​ម្លាំ​ង​មាំមួន​។

​មជ្ឈមណ្ឌល​ថែរក្សា​ស​ម្ភ​ស្ស សែ​ល​-​វី​តា​លី​ស ភ្នំពេញ យើង​មាន​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Michael Bausch ដែលជា​សាស្ត្រាចារ្យ និង​ជា​គ្រូពេទ្យ​មានបទពិសោធន៍​លើសពី​៣០​ឆ្នាំ ក្នុងការ​ថែរក្សា​ស​ម្ភ​ស្សរប​ស់មនុស្ស​គ្រប់​វ័យ​។ ម្យ៉ាងវិញទៀត យើង​ក៏មាន​គ្រូពេទ្យ​មកពី​ប្រទេស​ថៃ និ​គ្រូពេទ្យ​ក្នុងស្រុក ដែលមាន​ជំនាញ និង​បទពិសោធន៍​ច្បាស់លាស់​ក្នុងការ​ប្រឹក្សា​យោបល់ ជាមួយ​ដំបូន្មាន​ដ៏​មាន​ល្អៗ​សម្រាប់​ជួយ​ថែរក្សា​ស​ម្ភ​ស្ស​ឱ្យ​កាន់តែ​ស្រស់ស្អាត​។​



​ជា​ចុងក្រោយ លោកជំទាវ ឱ វណ្ណឌី​ន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន​សែ​ល​-​វី​តា​លី​ស ភ្នំពេញ គ្លីនិក ដែល​បាន​វិនិយោគ និង​ចូលរួម​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ក្នុងប្រទេស​កម្ពុជា​នាពេល​នេះ និង​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​នា​ថ្ងៃនេះ​។

​សែ​ល​-​វី​តា​លី​ស ភ្នំពេញ គ្លីនិក នឹង​រង់ចាំ​ទទួល​ស្វា​គម​ន៏​ង​អតិថិជន​ទាំងអស់​ដោយ​ក្តី​រីករាយ​បំផុត​ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ៦​រសៀល រៀងរាល់ថ្ងៃ​ចន្ទ ដល​ថ្ងៃ​សៅរ៍ ដែលមាន​ទីតាំង​ផ្ទះ​លេខ​៥៥ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com