អត្ថបទពាណិជ្ជកម្ម
vivo បន្ត​ជំរុញ​ទឹកចិត្ត​អ្នកចូលរួម​ប្រកួត​ពានរង្វាន់ PUBG MOBILE Club Open 2019 Fall Split Tournament
06, Sep 2019 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
vivo ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅលើ​ពិភពលោក បាន​បន្ត​ក្លាយខ្លួនជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019 ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ខែធ្នូ​ខាងមុខនេះ ហើយ​ក្រុមហ៊ុន vivo ក៏​នឹង​បន្ត​ផ្តល់ជូន​នូវ​ស្មា​ត​ហ្វូ​ន​ជាច្រើន ដើម្បី​បង្កើន​នូវ​ថាមពល​កាន់តែខ្លាំង​ក្លាស​ម្រា​ប់​អ្នកលេង​ហ្គេម​ជាច្រើន ដើម្បី​អាច​ទទួលបាន​នូវ​ជ័យជំនះ​នៅក្នុង​ការប្រកួតប្រជែង​នេះ​ថែម​ទៀតផង​។​

​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន vivo កំពុងតែ​ខិតខំ​ជំរុញ​ខ្លួន អោយ​ក្លាយជា​អ្នក​នាំមុខគេ​នៅក្នុង​វិស័យ​ហ្គេម​អេ​ឡិច​ត្រូ​និ​ច Esports នេះ ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​អ្នកប្រើប្រាស់​។ ជាមួយនឹង​ការ​សហការគ្នាជាមួយ PUBG MOBILE ដែលជា​ហ្គេម​ឈានមុខ​គេ​នៅលើ​ស្មា​ត​ហ្វូ​ន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Tencent Games និង​ក្រុមហ៊ុន PUBG Corporation ដែលមាន​អ្នកគាំទ្រ​ច្រើនជាង 200 លាន​នាក់ លើ​ពិភពលោក ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន នោះ គឺជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន vivo ក្នុងការ​នាំយក​នូវ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​ដ៏​អស្ចារ្យ​បំផុត ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយនឹង​អ្នកប្រើប្រាស់​ជាច្រើន​ក្នុង​ភាពជា​ដៃគូ​សហការ​នេះ​។​



​គួរ​បញ្ជាក់ថា PUBG MOBILE Club Open 2019 គ្រោង​បង្ហាញ​នូវ​អ្នក​ប្រកួត​អាជីព​ដ៏​ល្អ​បំផុត​ទាំង Professional/Semi-Professional នៅ​ទូទាំង​ពិភពលោក​។ នៅក្នុង​ការប្រកួត​ដណ្តើម​ប្រាក់រង្វាន់​ដល់​ទៅ 1.3 លាន​ដុល្លារ​អាមេរិក ក្រុម​ជើង​ខ្លាំង​មកពី 10 តំបន់​នៅលើ​ពិភពលោក​នឹងធ្វើ​ការប្រកួត​គ្នា​នៅក្នុង​ព្រឹត្តិការណ៍ Fall Split ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែធ្នូ​ខាងមុខនេះ​។​

​សូម​ជំរាប​ថា ក្រុមហ៊ុន vivo គឺជា​ម្ចាស់​ឧបត្ថម្ភ​ធំ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត Spring Splits Tournament កាលពី​ខែកក្កដា នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អាល្លឺម៉ង់​ផងដែរ​។ ព្រឹត្តិការណ៍​ប្រកួត​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​នៅក្នុង​ការប្រកួត​ហ្គេម​អេ​ឡិច​ត្រូ​និ​ច ESports​។ ការប្រកួត​ហ្គេម Esports ដ៏​ធំ​បំផុត ដែលមាន​រយៈពេល 3 ថ្ងៃនេះ គឺមាន​ការចូលរួម​ពី​ជើង​ខ្លាំង​ជាច្រើន​នៅ​ទូទាំង​ពិភព​លោ ក​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង Esports របស់​ចិន ដែលមាន​ប្រាក់រង្វាន់​ខ្ពស់​ដល់​ទៅ USD180,000 ថែម​ទៀតផង​។

​នៅក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ ក្រុមហ៊ុន vivo នឹង​ផ្តល់ជូន​នូវ​ស្មា​ត​ហ្វូ​ន​ជាច្រើន សម្រាប់​ជួយ​អោយ​អ្នកលេង​ហ្កេ​ម​ជាច្រើន​បញ្ចេញ​នូវទេ​ព្យ​កោសល្យ និង​សមត្ថភាព​ដ៏​ខ្លាំងក្លា​របស់​ពួកគេ​នៅក្នុង​ការប្រកួត​វគ្គ Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019  នេះ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)



Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com