ជាតិ
អត្ថបទពាណិជ្ជកម្ម
រង្វាន់​អាពាហ៍ពិពាហ៍​ទឹកប្រាក់​៥០០០​ដុល្លារ និង​រង្វាន់​ជាច្រើន​ទៀត​ពី​ស្រា​បៀរ​កម្ពុជា​ត្រូវបាន​ប្រគល់​ដល់​គូ​ស្វាមីភរិយា​ថ្មី​៤៩៥​រួចរាល់​ហើយ​
07, Sep 2019 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រា​បៀរ​កម្ពុជា បានធ្វើ​ពិធី​ប្រគល់​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ទៅឱ្យ​គូរ​ស្វាមីភរិយា​ថ្មី​សរុប​ចំនួន ៤៩៥​គូ ដែល​មកពី​ខេត្តពោធិ៍សាត់​មាន​ចំនួន ៨៨​គូ ស្វាយរៀង ៤៥​គូ កណ្តាល ៣៥​គូ កំពង់ឆ្នាំង ៣៦​គូ ឧ​ត្ត​រ​មានជ័យ ២៤​គូ សៀមរាប ២២​គូ ព្រៃវែង ១៩​គូ កំពង់ធំ ៤៥​គូ ក្រចេះ​១៥​គូ កំពង់ចាម ១៣​គូ កំពង់ស្ពឺ ១៣​គូ តាកែវ ៤​គូ ត្បូងឃ្មុំ ១១​គូ បន្ទាយមានជ័យ ១១​គូ ប៉ៃលិន ៩​គូ  បាត់ដំបង ៤​គូ ព្រះវិហារ ៧​គូ មណ្ឌលគិរី ៦​គូ រតនៈគិរី ២​គូ ស្ទឹងត្រែង ៣ គូ ខេត្តកោះកុង ១​គូ​។

​ការចែក​រង្វាន់​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ០៥ ខែ កញ្ញា​នេះ​នៅឯ​ការិយាល័យ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ស្ថិតនៅ​ផ្លូវ​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។                


 
​លោក ហួន ទី តំណាង​ក្រុមហ៊ុន ខ្មែរ  ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​អបអរសាទរ​និង​ថ្លែងអំណរគុណ​ដល់​គូស្នេហ៍​ថ្មី​ទាំងអស់​ដែល​បានជ្រើសរើស​ទិញ​ស្រា​បៀរ​កម្ពុជា ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប ទឹកបរិសុទ្ធ​កម្ពុជា និង​ភេសជ្ជៈ​ផ្សេងទៀត សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​កន្លងមក​ផងដែរ​។ គួរ​បញ្ជាក់ថា នេះ​គឺជា​ការប្រគល់​រង្វាន់​លើកចុងក្រោយ​សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​។ 


 
​ដោយឡែក រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ​កម្ពុជា​នឹងមាន​ផ្តល់ជូន​សម្រាប់​រដូវ​កាល​ថ្មី              ២០១៩ - ២០២០ បន្តទៀត​ជាមួយនឹង​រង្វាន់​ផ្តល់ជូន​កាន់តែ​អស្ចារ្យ​ដែល​ចាប់ផ្តើម​ពី​ខែកញ្ញា​នេះ​តទៅ​។ 


 

© រក្សាសិទ្ធិដោយ thmeythmey.com