ជាតិ
ក្រសួងការពារជាតិ ប្រកាសរើសទ័ពនិងរាជអាវុធហត្ថជាង៣០០នាក់
× ក្រសួងការពារជាតិ ប្រកាសជ្រើសរើសពលទាហាន៦៤នាក់ ដើម្បីបំពេញក្រខ័ណ្ឌខាងកងទ័ពជើងគោក និងកងរាជអាវុធហ្ថ២៦០នាក់។
សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា ការជ្រើសរើសកងទ័ពរជើងគោក៦៤នាក់ ក្នុងនោះមានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង១៦នាក់ ពោធិ៍សាត់១៦នាក់ កំពង់ធំ១៦នាក់ និងព្រះសីហនុ១៦នាក់។
ចំណែកឯ ការជ្រើសរើសកងរាជអាវុធហត្ថ២៦០ មានមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង៦៨នាក់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល៦៨នាក់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង៣១នាក់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់៣១នាក់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងរតាកខេត្តកំពងធំ៣១នាក់ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុងខេត្តព្រះសីហនុ៣១នាក់។
សូមបញ្ជាក់ បេក្ខជនដែលដាក់ពាក្យខាងកងទ័ពជើងគោក ត្រូវមានអាយុ១៨ដល់២៥ កម្ពស់១.៦០ម រីឯកងរាជអាវុធហត្ថ ត្រូវមានកម្ពស់ ១.៧០ម ឡើងទៅ។ បេក្ខជនខាងកងទ័ពជើងគោក ត្រូវមានកម្រិតវប្បធម៌មធ្យមសិក្សាបឋមភូមិឡើងទៅ ចំពោះកងរាជអាវុធហត្ថ ត្រូវមានកម្រិតវប្បធម៌ ចាប់ពីមធ្យមសិក្សាទុតិយភូមិឡើងទៅ៕
Tag:
ជាតិ
ជ្រើសរើស
ពលទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com