ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ផ្លូវសំខាន់ៗ៥ខ្សែនៅខេត្តក្រចេះ ត្រូវលិចដោយសារជំនន់មេគង្គ និងទឹកភ្លៀង
07, Sep 2019 ,
3:06 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ ផ្លូវជាតិ-ផ្លូវខេត្តចំនួន៥ខ្សែក្នុងខេត្តក្រចេះ ត្រូវបានលិចដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ បើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ខែកញ្ញានេះ ផ្លូវដែលទាំងនោះមាន ផ្លូវខេត្តលេខ២៧៩, ៣៧១, ៣៧៧, ៣៧៥F និងផ្លូវNF៧៣ ដែលស្ថិតនៅក្នុងស្រុកចិត្របុរី ព្រែកប្រសព្វ សំបូរ និងស្រុកឆ្លូង ខេត្តក្រចេះ។ ក្រៅពីផ្លូវទាំងនេះលិច ក៏មានលិចស្ពានព្រែកគ្រៀង និងមានបាក់ច្រាំងទន្លេលើផ្លូវរួមស្រុកឆ្លូង ផងដែរ។
សេចក្តីជូនដំណឹងដដែលនេះ បានបង្ហាញពីប្រវែងនិងជម្រៅនៃផ្លូវនីមួយៗដែលបានលិចផងដែ។ ដូចជាផ្លូវខេត្តលេខ២៧៩ ក្រាលក្រួសក្រហមលិចទឹកក្នុងជម្រៅជិតកន្លះម៉ែត្រ ទៅជាងមួយម៉ែត្រកន្លះ ក្នុងប្រវែង១៧,៧០០ម៉ែត្រ ដែលស្ថិតនៅក្នុងឃុំព្រែកប្រសព្វ និងឃុំជ្រាយបន្ទាយក្នុង ព្រែកប្រសព្វ។ ផ្លូវខេត្តលេខ៣៧៥F លិចជាង១,៨០០ម៉ែត្រ ក្នុងជម្រៅ៤,៤២ម៉ែត្រ ស្ថិតនៅក្នុងព្រែកសាម៉ាន់ ស្រុកឆ្លូង។ រីឯផ្លូវលិចក្នុងឃុំបុលលាវ ស្រុកចិត្របុរីនិងស្រុកសំបូរ មានផ្លូវNF៧៣ និង៣៧៧ ដែលមានប្រវែងជាង៥,៥០០ម៉ែត្រ លិចក្នុងជម្រៅពី០,០៥-០,១៥ម៉ែត្រ។
ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរតាមផ្លូវទាំងនេះ ជៀសវាងគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើងជាយថាហេតុ ខណៈទំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គនៅតែបន្តឡើង៕
រូបបានពីទំព័រហ្វេសប៊ុកមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តក្រចេះ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផ្លូវ
ទឹក
ទន្លេមេគង្គ
ជំនន់
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម