ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
លោក ប៊ុន ចាន់វីរៈ ចិញ្ចឹម«សត្វរុយ» ធ្វើជាចំណីសត្វ និងដើម្បីជួយសម្អាតបរិស្ថាន
07, Sep 2019 ,
4:58 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ លោក ប៊ុន ចាន់វីរៈ ចិញ្ចឹម«រុយ» សម្រាប់ធ្វើជាចំណីសត្វ និងជីកសិកម្ម ក្នុងគោលបំណងជួយសម្អាតបរិស្ថាន។ រយៈពេលមួយខែនៃការចិញ្ចឹមរុយរបស់ខ្លួន នៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាន់វីរៈ បានអះអាងថា ការចិញ្ចឹមរុយ នេះ គឺមិនមែនជារឿងដែលប្លែកនោះទេ ព្រោះនៅប្រទេសធំៗ ដែលរីកចម្រើនខាងកសិកម្ម ដែលយល់ពីអត្ថប្រយោជន៍នៃសត្វរុយនេះ គឺគេចិញ្ចឹមវាជាលក្ខណៈធម្មតាទៅហើយ។
សត្វរុយ មានច្រើនប្រភេទ ហើយរុយដែលលោក វីរៈ ចិញ្ចឹមនេះមានឈ្មោះ Black Sodier Fly គឺជាប្រភេទសត្វរុយដែលមានអត្ថប្រយោជន៍ច្រើន ដោយមានសារធាតុចិញ្ចឹម(ប្រូតេអ៊ីនជាង៤០ភាគរយ) ខុសពីសត្វរុយធម្មតា(Fly)ដែលចម្លងមេរោគ រោមអាហារ សំណល់កខ្វក់ និងលាមកជាដើម។ កសិករវ័យ២៥ឆ្នាំ ដែលបានស្រាវជ្រាវពីវិធីសាស្ត្រចិញ្ចឹមរុយលើប្រព័ន្ធអ៊ីនធឺណិតរូបនេះ បាននិយាយប្រាប់សារព័ត៌មានThmeyThmeដូច្នេះថា ៖«មូលហេតុដែលខ្ញុំសម្រេចចិត្តចិញ្ចឹមរុយនេះ គឺដើម្បីធ្វើជាចំណីមាន់ ទា និងត្រីជាដើម ដែលយើងចិញ្ចឹមតាមបែបធម្មជាតិពិតប្រាកដ ព្រោះកាលណាយើងនិយាយថា ដាំបន្លែធម្មជាតិ ចិញ្ចឹមសត្វធម្មជាតិ យើងមិនអាចទិញចំណីនៅលើទីផ្សារឱ្យសត្វទាំងនោះស៊ីបានទេ ព្រោះចំណីខ្លះគេដាក់ថ្នាំដើម្បីរក្សាគុណភាព ឬថ្នាំបំប៉នជាដើម»។
លោក ប៊ុន ចាន់វីរៈ អ្នកចិញ្ចឹម រុយ ជន្លេន និងចៀម សត្វចៀមនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង)។
ការចិញ្ចឹម«រុយ» សម្រាប់ធ្វើជាចំណីសត្វ និងជីកសិកម្មនេះ គឺងាយស្រួលធ្វើ ចំណាយថ្លៃដើមតិច បើប្រៀបធៀបនឹងចំណី-ជីនៅលើទីផ្សារ នាពេលបច្ចុប្បន្ន។ នេះជាការអះអាងរបស់ លោក ប៊ុន ចាន់វីរៈ។ បើតាម ចាន់់វីរៈ ដំណើរវិវត្តន៍របស់សត្វរុយប្រភេទនេះ(Black Sodier Fly)មានរយៈពេល៤០ថ្ងៃ។ ហើយនៅពេលដែលរុយនេះចាប់ផ្តើមញាស់ចេញពីដង្កូវ ក្រៅពីផឹកទឹក អ្វីក៏វាមិនស៊ីដែរ។ បន្ទាប់មកវាចាប់ផ្តើមរកឈ្មោល និងវាពង។ ក្រោយពីពងបានរយៈពេលមួយសប្តាហ៍គឺងាប់ទៅវិញ។
សត្វចៀម ចិញ្ចឹមនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(រូបផ្តល់ដោយ លោក ប៊ុន ចាន់វីរៈ)។
លោកបានអះអាងថា៖«សត្វរុយប្រភេទនេះ គឺមិនបំពុលឬបំផ្លាញបរិស្ថានទេ ដោយសារវាមិនទំឬរោមលើចំណីអាហារយើង ឬនៅលើកាកសំណល់ឡើយ។ លើសពីនេះវាអាចជួយសម្អាតបរិស្ថានយើងបានវិញ តាមរយៈបំបែងកាកសំណល់សំរាម បន្លែ ផ្លែឈើ ដែលស្អុយ រលួយឱ្យវាស៊ី»។
ក្រៅពីចិញ្ចឹមរុយ លោក ប៊ុន ចាន់វីរៈ ក៏មានចិញ្ចឹមឃ្មុំ និងជន្លេនជាប្រភេទពូជមកពីប្រទេសថៃ និងអាហ្វ្រិកផងដែរ។ លោកបានចិញ្ចឹមសត្វទាំងនោះ ក្រោយលោកទទួលជោគជ័យលើការចិញ្ចឹមសត្វចៀមយកសាច់អស់រយៈពេលជាង២ឆ្នាំមក។ បច្ចុប្បន្នលោកមានសត្វចៀមចំនួន៧៧ក្បាល និងគ្រោងពង្រីកការចិញ្ចឹមចៀមនេះឱ្យបាន២ពាន់ក្បាល។ «បច្ចេកទេសចិញ្ចឹមសត្វទាំងអស់នេះគឺខ្ញុំ ស្រាវជ្រាវ និងរៀនពីអ៊ីនធឺណិត(Internet) រួមជាមួយចំណេះដឹងមួយចំនួនដែលទទួលបានពីមិត្តភក្តិបរទេសរបស់ខ្ញុំ»។ នេះជាការបញ្ជាក់របស់ លោកប៊ុន ចាន់វីរៈ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជាតិ
កសិកម្ម
រុយ
ជន្លេន
កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម