ជាតិ
ការប្រកួត​ពានរង្វាន់ SEAMEO –JapanESD ស្ដីពី «​កសាង​សន្តិភាព​ក្នុង​សាលារៀន និង​សហគមន៍​»
07, Sep 2019 , 9:29 pm        
រូបភាព
​ដោយ​៖ សុផល រតនៈ​

​ភ្នំពេញ​៖ គ្រប់​បណ្ដា​សាលារៀន ដែល​បាន​អនុវត្ត​សកម្មភាព និង​កម្មវិធី​ពាក់ព័ន្ធ​នឹង​វប្ប​ធ​ម៍​នៃ​សន្តិភាព ក្នុង​សាលារៀន និង​សហគមន៍​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ អាចដាក់​ពាក្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់ SEAMEO – Japan ESD ឆ្នាំ​២០១៩​។ ការប្រកួតប្រជែង​នេះ រៀបចំឡើង​ក្រោម​ប្រធានបទ «​កសាង​សន្តិភាព​ក្នុង​សាលារៀន និង​សហគមន៍​»​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។​



​ការប្រកួត​ពានរង្វាន់ SEAMEO –Japan ESD ឆ្នាំ​២០១៩​នេះ រៀបចំ​ក្នុងទិសដៅ​លើកកម្ពស់​ការយល់ដឹង​អំពី​ការកសាង​សន្តិភាព​ក្នុង​សាលារៀន និង​សហគមន៍​, លើកតម្កើង​ការអនុវត្ត​ក្នុង​ការកសាង​សន្តិភាព​ក្នុង​សាលារៀន និង​សហគមន៍​។ ជាមួយគ្នានេះ កម្មវិធី​ប្រកួតប្រជែង​នេះ នឹង​ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​នៃ​ការកសាង​សន្តិភាព​ក្នុង​សាលារៀន​, លើកទឹកចិត្ត​ទៅដល់​សាលារៀន និង​សហគមន៍​ដែល​អនុវត្ត​ការកសាង​សន្តិភាព​ក្នុង​សាលារៀន និង​សហគមន៍ និង​ការគាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។

​តាមរយៈ​ការប្រកួតប្រជែង​នេះ ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ថវិកា​ចំនួន ១៥០០ ដុល្លារ និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​ជប៉ុន​, ជ័យលាភី​លេខ ២ នឹង​ទទួលបាន​ថវិកា​ចំនួន​១០០០ ដុល្លារ​, ជ័យលាភី​លេខ ៣ នឹង​ទទួលបាន​ថវិកា​ចំនួន ៥០០ ដុល្លារ និង​ជ័យលាភី​សម្រាប់​សកម្ម​ភាពល្អ​ដឹកនាំ​ដោយ​សាលា​ដែលមាន​សិស្ស​តិចជាង ២៥០ នាក់ នឹង​ទទួលបាន​ថវិកា​ចំនួន ១០០០ ដុល្លារ​។

​ការដាក់​ពាក្យ នឹង​ផុតកំណត់​នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការដាក់​ពាក្យ​ចូល​ប្រកួត​សូម​ចូលទៅ​កាន់​តំណរ​ភ្ជាប់​ខាងក្រោម http://www.seameo.org/SEAMEOWeb2/jpesd2019/?fbclid=IwAR1RFmf0lgqET9vC2arUsu7jukMu3NR2l7YBRHAOl98H1HMnlHu8AU9SoKw





Tag:
 អប់រំ​
  សាលារៀន​
  ការប្រកួតប្រជែង​
© រក្សាសិទ្ធិដោយ thmeythmey.com