ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អភិរក្សដ្ឋានអង្គរបើកទ្វារឱ្យសាធារណជនទស្សនាវត្ថុបុរាណក្នុងឃ្លាំងមួយថ្ងៃអបអរទិវាបេតិកភណ្ឌពិភពលោក
08, Sep 2019 ,
9:29 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជាឃ្លាំងរក្សាទុកវត្ថុបុរាណតាមបណ្ដាប្រាសាទនានាក្នុងប្រទេស អភិរក្សដ្ឋានអង្គរត្រូវបានយាមកាមតឹងរឹង ដោយមិនសូវមានអ្នកណាបានចូលទស្សនាឡើយ។ ការទស្សនាប្រចាំថ្ងៃ គឺត្រឹមតែបរិវេណខាងក្រៅប៉ុណ្ណោះ ដោយឡែកក្នុងឃ្លាំងទុកវត្ថុសិល្បៈបុរាណនីមួយៗ កម្របើកជូនសាធារណជនបានទស្សនាជាសាធារណណាស់។
ពេលវេលាដ៏ល្អបានមកដល់។ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យបេតិកភណ្ឌពិភពលោកថ្ងៃទី២១ កញ្ញា អភិរក្សដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទ្វារស្វាគមន៍ដល់សាធារណជនចូលទស្សនាតាមឃ្លាំងទុកវត្ថុបុរាណនីមួយៗពេញមួយថ្ងៃ។ គោលបំណងនៃការរៀបចំនេះដែរ ក្រៅពីការអបអរសាទរទិវាបេតិកភណ្ឌពិភពលោក ក្នុងនោះក៏ដើម្បីឱ្យមហាជនចូលទស្សនាអំពីសម្បតិ្ដបេតិកភណ្ឌជាតិខ្មែរដែលបានការពារនិងថែរក្សាទុកនៅក្នុងអភិរក្សដ្ឋានអង្គរ នាខេត្តសៀមរាបដែលមានប្រវត្តិតាំងពីសម័យបារាំងមកនេះដែរ។
ក្នុងសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានប្រាប់សាធារណជនទាំងអស់ដែលចង់ចូលទស្សនា គឺពេលព្រឹកចាប់ពីម៉ោង៨ដល់ម៉ោង១១កន្លះ និងពេលរសៀលចាប់ពីម៉ោង ១ដល់ម៉ោង៤រសៀល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អភិរក្សដ្ឋានអង្គរ
ទិវាបេតិកភណ្ឌពិភពលោក
វត្ថុបុរាណ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម