កំណាព្យ
ជាតិ
រូបថត AFP
× បទ ព្រះចន្ទ្របាំងឆ័ត្រ
-រដ្ឋថ្កើងខ្លាំង ខ្លាំងក្រៃណា ថារដ្ឋថ្កើង
ព្រោះរាស្ត្រឡើង ឡើងលែងក្រ ល្អព្រោះរាស្ត្រ
ឆ្លាតឈ្លាសវៃ វៃរហ័ស ច្បាស់ឆ្លាតឈ្លាស
រដ្ឋពឹងរាស្ត្រ រាស្ត្ររួមខ្លាំង តាំងរដ្ឋពឹង។
-រាស្ត្ររៀនរស់ រស់រៀនរក ខ្លាំងរាស្ត្ររៀន
មិននឹងឈាន ឈានឈោងយក រកមិននឹង
រួមរឹងមាំ មាំមានបាន យើងរួមរឹង
ស្ងៀមឈប់ទ្រឹង ទ្រឹងនឹងទ្រោម ពេលស្ងៀមឈប់។
-សិក្សាថែម ថែមចំណេះ ចេះសិក្សា
ថ្ងៃយប់ណា ណាមិត្តអើយ ប្រឹងថ្ងៃយប់
កុំឈប់រៀន រៀនរហូត រៀនកុំឈប់
តោះៗខ្ទប់ ខ្ទប់ចិត្តខ្ទាស់ រៀនតោះៗ!
-សៀវភៅអាន អានឲ្យយល់ ន័យសៀវភៅ
ដំណោះនៅ នៅនិត្យប្រាណ បានដំណោះ
ងាយដោះទាល់ ទាល់តុញតុះ ជាក់ងាយដោះ
ខ្លាំងឡើងតោះ ៗរាស្ត្រខ្លាំង រៀនខ្លាំងឡើង៕
ចិត្តនឹងឈាន ឈានទៅមុខ លុកចិត្តនឹង
© រក្សាសិទ្ធិដោយ thmeythmey.com