ជាតិ
ឱកាសអាហារូបករណ៍ទៅរៀននៅម៉ិកស៊ិក សម្រាប់និស្សិតខ្មែរដែលចេះភាសាអេស្ប៉ាញ
×
ដោយ៖ ឃុន សម្ផស្ស
ភ្នំពេញ៖ រដ្ឋាភិបាល ម៉ិកស៊ិក នឹងផ្ដល់អាហារូបករណ៍ចំនួន២កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អាហារូបករណ៍នេះ ផ្ដល់ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងជំនាញឯកទេសផ្សេងៗ។ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានចំណេះដឹងភាសាអេស្ប៉ាញស្ទាត់ជំនាញ។ ដោយឡែក ភាគីម៉ិកស៊ិក នឹងទទួលបន្ទុកថ្លៃសិក្សា សំបុត្រយន្តហោះ និងប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី ១០.២៧០ ដល់ ១២.៨៤២ ប៉េសូ (៥០០-៧០០ ដុល្លារ)។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈគេហទំព័រ https://sigca.sre.gob.mx/login រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ និងសម្រាប់ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ http://bit.ly/2m18eN6។
Tag:
អប់រំ
អាហារូបករណ៍
ម៉ិកស៊ិក
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com