អណ្តើក​ឈ្មោះ «​ចូ​ណា​ថា​ន់​» នៅ​កោះ Saint Helena មាន​អាយុ​១៨៧​ឆ្នាំ​ហើយ​
អន្តរជាតិ
អណ្តើក​ឈ្មោះ «​ចូ​ណា​ថា​ន់​» នៅ​កោះ Saint Helena មាន​អាយុ​១៨៧​ឆ្នាំ​ហើយ​
08, Sep 2019 , 9:59 pm        
រូបភាព
 រូបថតចូណាថាន់ កាលពីឆ្នាំ​២០១៧ និង​កាលពីឆ្នាំ​១៨៨៦
រូបថតចូណាថាន់ កាលពីឆ្នាំ​២០១៧ និង​កាលពីឆ្នាំ​១៨៨៦
ដោយ: ធីតា
​កើត​នា​អំឡុង​ឆ្នាំ​១៨៣២ អណ្តើក​ឈ្មោល​ឈ្មោះ «​ចូ​ណា​ថា​ន់​» (Jonathan)  ត្រូវបាន​សៀវភៅ​កំណត់ Guinness World Records កំណត់ថា ជា​សត្វ​លើគោក​ដែល​កំពុង​រស់រានមានជីវិត​វែង​ជាងគេ​បំផុត​នាពេល​បច្ចុប្បន្ន ពោលគឺ​មាន​អាយុ​ដល់​ទៅ​១៨៧​ឆ្នាំ​ហើយ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។​



​ចូ​ណា​ថា​ន់ ដែលជា​អំបូរ​អណ្តើក​យក្ស មាន​ប្រភព មាន​ប្រភពពី​កោះ​សី​ស្ហែ​ល ក្នុង​មហាសមុទ្រ​ឥណ្ឌា ហើយ​ត្រូវបាន​នាំយកទៅ​ចិញ្ចឹម​នៅ​កោះ Saint Helena ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ខាងត្បូង ដែល​ចំណុះ​ឲ្យ​ចក្រភព​អង់គ្លេស ចាប់តាំងពី​ឆ្នាំ​១៨៨២ មក​។​



​ចូ​ណា​ថា​ន់ ជា​ឈ្មោះ​ដែល លោក Spencer Davis ដែលជា​អភិបាល​គ្រប់គ្រង​កោះ Saint Helena កាលពី​អំឡុង​ទសវត្សរ៍ ១៩៣០ បានដាក់​ឲ្យ ហើយ​លោក​បាន​យកទៅ​ចិញ្ចឹម​នៅ​វិមាន​រដ្ឋាភិបាល Plantation House តែម្តង​។​

​បច្ចុប្បន្ន ចូ​ណា​ថា​ន់ បាន​រស់​ដោយ​ឆ្លងកាត់​សង្គ្រាមលោក​ពីរលើក ការ​សោយរាជ្យ​របស់​ស្តេច​អង់គ្លេស​៧​អង់គ្លេស និង​ការ​កាន់អំណាច​ប្រធានាធិបតី​អាមេរិក​៣៩​រូប​។ ជាមួយនឹង​ភាព​ចាស់​ជ​វា ចូ​ណា​ថា​ន់ បាន​បាត់បង់​ចក្ខុវិញ្ញាណ ឃានវិញ្ញាណ និង​មិន​ស្គាល់​រសជាតិ​អាហារ​នោះឡើយ ប៉ុន្តែ​អ្នកជំនាញ​បន្ត​បំប៉ន​ដើម្បី​ពន្យា​អាយុជីវិត​អណ្តើក​រូបនេះ​។​



​បើតាម Guinness World Record អណ្តើក​ដែលមាន​អាយុ​វែង​ជាងគេ​បំផុត​នោះ គឺ Tu’i Maila នៅ​ប្រទេស​តុង​ហ្កា ដែល​បាន​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​១៩៦៥ ក្នុង​អាយុ​១៨៩​ឆ្នាំ​។ អណ្តើក​ឈ្មោះ Adwaita នៃ​អំបូរ Aldabra ដែល​ងាប់​កាលពី​ឆ្នាំ​២០០៦​នៅ​សួនសត្វ​នៃ​រដ្ឋ Kolkata ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​ជឿថា មាន​អាយុ​វែង​ជាងគេ​បំផុត ពោលគឺ​ដល់​ទៅ​២៥៥​ឆ្នាំ ប៉ុន្តែ​មិនមាន​កំណត់ត្រា​ពីថ្ងៃ​កំណើត​ច្បាស់លាស់​នោះឡើយ​៕



Tag:
 អណ្តើក​
  ចូ​ណា​ថា​ន់​
  Saint Helena
© រក្សាសិទ្ធិដោយ thmeythmey.com