ជាតិ
សង្គមជាតិ
កម្ពស់​ទឹក​ខេត្តក្រចេះ កំពង់ចាម និង​ទន្លេ​កោះ​ខែល​បន្ត​ហក់​ឡើង ខណៈ​ខេត្តស្ទឹងត្រែង​ស្រក​ជា​បណ្តើរៗ​
09, Sep 2019 , 11:03 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​កម្ពស់​ទឹកទន្លេ​ខេត្តក្រចេះ កំពង់ចាម និង​ទន្លេ​កោះ​ខែល​បន្ត​ហក់​ឡើង ខណៈ​ខេត្តស្ទឹងត្រែង​បាន​ស្រក​ជា​បណ្តើរៗ​វិញ​ហើយ​។ នេះ​នេះ​បើ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក សម្រាប់​ថ្ងៃទី​៩ ខែកញ្ញា​នេះ​។​



​ការ​ព្យាករ បាន​បញ្ជាក់ថា ទឹកទន្លេ​ខេត្តក្រចេះ នៅតែ​បន្ត​ហក់​ឡើងដល់​២២.៧៣​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃទី​៨ កញ្ញា ដែលមាន​កម្ពស់​ទឹក ២២.៧២ ម៉ែត្រ​។ ចំណែក​ខេត្តកំពង់ចាម ក៏​បន្ត​ហក់​ឡើងដល់ ០.២៩​ម៉ែត្រ​បន្ថែមទៀត​ដែរ ពោលគឺ​១៥.៦៤ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​កោះ​ខែល បន្ត​ឡើងដល់​៧.៥៩​ម៉ែត្រ ដែល​ហួស​កម្រិត​ប្រុងប្រយ័ត្ន​គឺ ៧.៤០​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក បាន​បន្ថែមថា កម្ពស់​ទឹក​ខេត្តស្ទឹងត្រែង​បាន​ស្រក ០.២២​ម៉ែត្រ គឺ​ត្រឹម​១១.៦០ ម៉ែត្រ​វិញ បើ​ធៀប​ថ្ងៃទី​៨ កញ្ញា ដែលមាន​កម្ពស់​១១.៨២​ម៉ែត្រ​។​

​សម្រាប់​ទឹកទន្លេ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក៏​កំពុងតែ​ហក់​ឡើង​ផងដែរ ក្នុងនោះ​មាន​ទន្លេបាសាក់ ចតុមុខ មាន​កម្ពស់​៩.២៣​ម៉ែត្រ ទន្លេ​អ្នក​លឿង ៦.៥៨​ម៉ែត្រ ទន្លេ​ព្រែក​ក្តាម​៧.៣២​ម៉ែត្រ និង​ទន្លេសាប កំពង់​លួង ៤.១១​ម៉ែត្រ​។ នេះ​បើតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា​នេះ​ដដែល​៕


Tag:
 កម្ពស់​
 ​ទឹកទន្លេ​
 ​ទឹកជំនន់​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com