ធនាគារ ជីប ម៉ុង សម្ពោធ​សាខា​ថ្មី ម្ដង​៣​ដំណាលគ្នា​
អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង សម្ពោធ​សាខា​ថ្មី ម្ដង​៣​ដំណាលគ្នា​
09, Sep 2019 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​បើកសម្ពោធ​៣​សាខា​បន្ថែមទៀត​ព្រមៗ​គ្នា គឺ​សាខា​បឹង​សាឡាង សាខា​ផ្សារ​ដើមថ្កូវ និង​សាខា​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​។ ដើម្បី​ជាការ​អបអរ​នឹង​ការបើក​សម្ពោធ​សាខា​ថ្មី​ទាំ​អ​៣​ទីតាំង ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ក៏មាន​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ពិសេស​ជូន​អតិថិជន ដែល​មក​បង្កើត​គណនី នៅ​សាខា​ថ្មី​ទាំង​៣ ចន្លោះ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី ៣០ ខែកញ្ញា​ផងដែរ​។  

​លោក យូ វ៉ាន់​កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង បាន​លើកឡើងថា​៖«​បើទោះបី​យើង​ទើបនឹង​បើក​ដំណើរការ ធនាគារ ជីប ម៉ុង បាន​ត្រឹម​៩​ខែ​ក្ដី ប៉ុន្តែ​អតិថិជន​ជាច្រើន បាន​គាំទ្រ​សេវាកម្ម​របស់​យើង​។ ដូច្នេះ ថ្ងៃនេះ​យើង​បាន​ពង្រីក​សាខា​បន្ថែមទៀត​។ សរុប​ធនាគារ​របស់​យើង មាន​៥​ទីតាំង ហើយ​នៅ​រាជធានី​ភ្នំពេញ​»​។



​សាខា​បឹង​សាឡាង ស្ថិតនៅ​អគារ​លេខ​១៩H ផ្លូវ​២៧១ សាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅ​អគារ​លេខ​៣៧ ផ្លូវ​២៧១ និង​សាខា​ទួលគោក ស្ថិតនៅ​អគារ​លេខ​១៦ និង​១៨ ផ្លូវ​១៩២៨ ដែលជា​ទីតាំង​ថ្មី​៣​បន្ថែម ពីលើ​ការិយាល័យ​កណ្ដាល ស្ថិត​លើ​មហាវិថី​ម៉ៅ​សេទុង និង​សាខា នរោត្តម ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម​។

​ឆ្លៀតឱកាស​នេះដែរ លោក វ៉ាន់​កាប់ ក៏បាន​លើកទឹកចិត្ត​សាធារណជន​ទូទៅ ជាពិសេស​អ្នក​ដែលមាន​ទីលំនៅ​ជិត​សាខា​ថ្មី​ខាងលើ អាច​ចូលរួម​ស្វែងយល់​ពី​សេវាកម្ម​ធនាគារ និង​ប្រូ​ម៉ូ​សិន​ថ្មីៗ ពិសេសៗ នៅតាម​ទីតាំង​ខាងលើ​។

​គួរ​បញ្ជាក់ថា ធនាគារ ជីប ម៉ុង គឺជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង​។ ធនាគារ​នេះ    អនុញ្ញាតិ​ឱ្យ​អតិថិជន​ដក​ប្រាក់​ដោយ​មិនបាច់​ប្រើ​កាត និង​អាច​ជ្រើសរើស​លេខ​គណនី​ធនាគារ​ដោយ​ខ្លួនឯងបាន​៕









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com