ជាតិ
សង្គមជាតិ
ខួប២ឆ្នាំនៃមរណភាពវេជ្ជបណ្ឌិត Beat Richner វីរបុរសរបស់កុមារកម្ពុជា
× ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ជាខួប២ឆ្នាំនៃមរណភាព លោកវេជ្ជបណ្ឌិត Beat Richner ក្នុងវ័យ៧១ឆ្នាំ ដោយសារតែជំងឺ នៅឯប្រទេសស្វ៊ីស។ បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា បានប្រារព្ធពិធីគម្រប់ខួបមួយឆ្នាំជូនលោកវេជ្ជបណ្ឌិត Beat Richner ផងដែរ។
លោកវេជ្ជបណ្ឌិត Beat Richner មានឈ្មោះល្បីមួយទៀត គឺ Beattocello ដែលជាឈ្មោះសម្រាប់ហៅពេលដែលលោកប្រគំឧបករណ៍ Celloរៃអង្គាសថវិកាដើម្បីឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ជាដែលបានជួយកុមារកម្ពុជារាប់លានមកហើយ។
បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញពេទ្យកុមារក្នុងឆ្នាំ១៩៧៣ លោក Beat Richner ត្រូវបានកាកបាទក្រហមនៃប្រទេសស្វីស បញ្ជូនមកបំពេញបេសកកម្មសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ដែលជាឆ្នាំដែលខ្មែរក្រហមបានឡើងកាន់អំណាច ហើយលោកត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា។នៅក្នុងឆ្នាំ១៩៩១ លោកBeat Richner ត្រូវបានស្នើមកជួយដឹកនាំមន្ទីរគន្ធបុប្ជារហូតដល់លោកអាចពង្រីកមន្ទីរពេទ្យបានដល់៥កន្លែងក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាបក្នុងពេលបច្ចុប្បន្ននេះ៕
Tag:
មន្ទីរពេទ្យគន្ធបុបា្ផ
គម្រប់ខួប
Beat Richner
© រក្សាសិទ្ធិដោយ thmeythmey.com