ជាតិ
បាក់ឌុប
២៥ខេត្ត/រាជធានី
មាន ច័ន្ទពេញបូរមី ផ្តល់ស្នាមញញឹមដល់ម្តាយជាមួយនឹងលទ្ធផលនិទ្ទេស A
× ភ្នំពេញ៖ កញ្ញា មាន ច័ន្ទពេញបូរមី បានធ្វើឲ្យអ្នកស្រី ទេព ទេវត្តី ដែលជាម្តាយរំភើមចិត្តនៅក្នុងមណ្ឌលប្រឡងវិទ្យាល័យបឹងត្របែក ពេលបានឮឈ្មោះកូនស្រីពៅរបស់ខ្លួន ប្រឡងបាក់ឌុបជាប់និទ្ទេស A ។ «បន្ទប់កូនខ្ញុំមាន២៥នាក់ ជាប់៩នាក់ ហើយកូនខ្ញុំប្រកាសឈ្មោះចុងក្រោយគេទៀត គឺខ្ញុំភ័យបុកពោះមែនទែន»។ នេះជាការលើកឡើងរបស់អ្នកស្រីទេព ទេវត្តី ទាំងទឹកមុខសប្បាយរីករាយ ដែលកូនប្រឡងបាក់ឌុបជាប់និទ្ទេស A ។ ជាមួយគ្នានេះ សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A កញ្ញា ច័ន្ទពេញបូរមី ដែលបានប្តូរពីខេត្តសៀមរាប មករៀននៅរាជធានីភ្នំពេញវិញ បាននិយាយថា ក្រោយពេលប្រឡងបាក់ឌុបចប់កាលពីថ្ងៃទី២០កញ្ញា ឆ្នាំ២០១៩ កញ្ញាបានបូកពិន្ទុប្រឡងរបស់ខ្លួនឯងរួចហើយ គឺអាចនឹងទទួលបាននិទ្ទេស A ប៉ុន្តែ មិនហ៊ាននិយាយប្រាប់នរណាទេ ព្រោះខ្លាចខុសពីការរំពឹងទុក ដោយរង់ចាំមើលលទ្ធផលជាក់ស្តែង។ ទីបំផុត កញ្ញា មាន ច័ន្ទពេញបូរមី ប្រឡងជាប់និទ្ទេស A ដូចការរំពឹងទុកមែន។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
Tag:
ប្រឡង
បាក់ឌុប
និទ្ទេស
© រក្សាសិទ្ធិដោយ thmeythmey.com