ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញាំផ្លែឈើពេលណាទើបទទួលបានអត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព?
× ផ្លែឈើ គឺប្រសើរណាស់ចំពោះសុខភាព។ ប៉ុន្តែថាតើពេលវេលាណាទៅដែលល្អបំផុតដើម្បីទទួលទានផ្លែឈើ? សម្រាប់មនុស្សភាគច្រើនការទទួលទានផ្លែឈើ គឺសុទ្ធតែផ្ដល់ផលល្អមិនថាពេលណាក៏ដោយ។ ទោះជាយ៉ាងណាសម្រាប់អ្នកដែលចង់ស្រកទម្ងន់និងអ្នកជំងឺទឹកនោមផ្អែម គឺត្រូវតែប្រុងប្រយ័ត្នអំពីពេលវេលានៃការទទួលទានផ្លែឈើ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីពេលដ៏ល្អបំផុតដើម្បីទទួលទានផ្លែឈើ ៖
១. សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២
ការទទួលទានផ្លែឈើជាមួយអាហារផ្សេងទៀត គឺប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការទទួលទានផ្លែឈើជាមួយអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ខ្លាញ់ល្អ ឬប្រូតេអ៊ីន ធ្វើឱ្យជាតិស្ករនៃផ្លែឈើជ្រាបទៅក្នុងពោះវៀនកាន់តែយឺតជាងមុន។ ជាលទ្ធផលជាតិស្ករក្នុងឈាម គឺកើនក្នុងកម្រិតតិចតួចបំផុត បើប្រៀបទៅនឹងការទទួលទានផ្លែឈើសុទ្ធឡើយ។
២. សម្រាប់ស្ត្រីមានផ្ទៃពោះដែលកើតជំងឺទឹកនោមផ្អែម
ក៏ដូចទៅនឹងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែរ ការទទួលទានផ្លែឈើជាមួយអាហារ គឺជាជម្រើសដ៏ប្រសើរបំផុត។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាពិបាកនឹងគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ចូរចៀសវាងទទួលទានផ្លែឈើនៅពេលព្រឹក។
៣. សម្រាប់អ្នកដែលចង់ស្រកទម្ងន់
ក៏ព្រោះតែបរិមាណនៃជាតិសរសៃក្នុងផ្លែឈើ ការទទួលទានវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាលទ្ធផលអ្នកនឹងទទួលទានអាហារជាតិកាឡូរីតិចដែលជួយឱ្យស្រកទម្ងន់ ប៉ុន្តែអ្នកគួរទទួលទានផ្លែឈើជាមុន ឬក្រោយញាំអាហាររួច។ ប្រសិនបើអ្នកចង់ស្រកទម្ងន់បានឆាប់ អ្នកគួរព្យាយាមទទួលទានផ្លែឈើមុនពេលអាហារតែម្ដង ក៏ព្រោះជាតិទឹក រួមទាំងជាតិសរសៃនៃផ្លែឈើនឹងធ្វើឱ្យអ្នកឆ្អែតមិនទទួលទានអាហារច្រើនលើស៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com