កីឡាជាតិ
ជាតិ
បាក់ឌុប
អបអរសាទរ! ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិ សៀង ចន្ធា ជាប់​បាក់ឌុបហើយ
10, Sep 2019 , 9:15 am        
រូបភាព
សៀង ចន្ធា និងលោក Keisuke Honda ដែលជាអ្នក​ចាត់ការទូទៅ​ក្រុមជម្រើសជាតិ។ រូបថត ហ្វេសប៊ុក Chanthea Seang
សៀង ចន្ធា និងលោក Keisuke Honda ដែលជាអ្នក​ចាត់ការទូទៅ​ក្រុមជម្រើសជាតិ។ រូបថត ហ្វេសប៊ុក Chanthea Seang
ដោយ: ថ្មីៗ
 សៀង ចន្ធា ខ្សែប្រយុទ្ធវ័យ​ក្មេង​នៃក្រុម​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយ។ នេះ​បើតាម​លទ្ធផល​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់ខេត្តតាកែវ។ ចន្ធា ទទួលបាននិទ្ទេស E។



ក្នុងចំណោម​៧​មុខវិជ្ជា​រួមមាន​ខ្មែរ គណិតវិទ្យា ផែនដី ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌​ពលរដ្ឋ និង​ភាសា​អង្គ​គ្លេ​ស​កីឡាករ សៀង ច​ន្ធា ដែលមាន​លេខ​តុ​២៦៩ ជាប់​តែ​៣​មុខ​ប៉ុណ្ណោះ​។ ក្នុងនោះ​រូបគេ​ទទួលបាន​និទ្ទេស D លើ​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ និង​និទ្ទេស E លើ​មុខ​វិទ្យា​ភាសា​ខ្មែរ និង​ភូមិវិទ្យា​។ ច​ន្ធា ប្រឡង​នៅ​មណ្ឌល​សាលាបឋមសិក្សា​អនុវត្ត​តាកែវ លើ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។   

​ទោះបី​ទទួល​និទ្ទេស​មិនសូវ​ល្អ តែ​វា​ជា​ដំណឹង និង​ជា​កាដូ​លើកទឹកចិត្ត​មួយ​ដ៏​ល្អ សម្រាប់​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ដែល​កំពុង​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រជែង​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ដែល​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​បា​រ៉ែ​ន​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com