ជាតិ
បាក់ឌុប
២៥ខេត្ត/រាជធានី
បាក់​ឌុប​ឆ្នាំ​២០១៩៖ សំខាន់​គឺ​សប្បាយចិត្ត ទោះ​បាន​និទ្ទេស​អ្វី​ក៏ដោយ​!
10, Sep 2019 , 10:05 am        
រូបភាព
​ភ្នំពេញ​៖ ទោះបី​បាន​និទ្ទេស​ផ្សេងៗ​គ្នា​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក៏ដោយ ក៏​បេក្ខជន​នីមួយៗ នៅតែមាន​អារម្មណ៍​សប្បាយចិត្ត​ដូចគ្នា​។ យុវតី ដា​មាន សិស្ស​និទ្ទេស C ដែល​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប សប្បាយ​និយាយ​មិន​ចេញ​។ ហើយ​ខ្ញុំ​តេ​ប្រាប់​ប៉ា​ខ្ញុំ​មុនគេ ប៉ា​ខ្ញុំ​សប្បាយចិត្ត​ពេញ​មួយ​ផ្ទះ​»​។ សម្រាប់​យុវជន ស៊ូ​តូ វិញ មកពី​សាលា ICS ក៏បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ដែរ​។ យុវជន​និទ្ទេស E រូបនេះ បញ្ជាក់ថា​៖ «​ឥត​ខ្វល់ ឲ្យ​តែ​ជាប់​។ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង មុន​មក​ស្ដាប់​លទ្ធផល គឺ​ភ័យ​ចង់​សន្លប់​»​។


 
​សូម​អញ្ជើញ​ទស្សនា​កិច្ចសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និង​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដូចតទៅ​៖ 

 
សូមបញ្ជាក់ថា លទ្ធផល​ប្រឡង​បាក់​ឌុប​នា​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ ក្នុងចំណោម​បេក្ខជន​ទាំង ៧៩ ០៥២​នាក់ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com