ជាតិ
សង្គមជាតិ
ចិន១០៥នាក់ ត្រូវឃាត់ខ្លួន ដោយសារលេងល្បែងតាមអ៊ីនធឺណិត
10, Sep 2019 , 10:12 am        
រូបភាព
ជនជាតិចិន១០៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត Voice over Internet Protocol (VOIP) នៅអគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នេះបើតាមការចេញផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



នាយការរិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី លោក ជា ចិត្រា បានឲ្យដឹងថា សមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធបានចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិចិនស្ថិតនៅអគារណិជ្ជកម្ម SUNTOWN នៅថ្ងៃទី៩កញ្ញា ឆ្នាំ២០១៩។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតទូរស័ព្ទ Ipaid កំព្យូទ័រ MONITER កាមេរ៉ា និង CASE សរុបជាង៣៧០គ្រឿង។ ក្រៅពីនេះ មានលិខិតឆ្លងដែន៤៧ក្បាល និងរថយន្ត១គ្រឿង។

បច្ចុប្បន្នជនជាតិចិនទាំង១០៥នាក់ បានបញ្ជូនទៅនាយដ្ឋានស៊ើបអង្កេតនិងនីតិវិធី ដើម្បីរៀបចំសំណុំរឿងនិងអនុវត្តនីតិវិធីបន្តនៃច្បាប់៕

Tag:
 អន្តោប្រវេសន៍ចិន
  VOIP
© រក្សាសិទ្ធិដោយ thmeythmey.com