ជាតិ
គ្រាប់​ខូចគុណភាព​២៥០​តោន ត្រូវកម្ទេច​ចោល​នៅ​ខេត្តកំពង់ស្ពឺ
10, Sep 2019 , 8:39 pm        
រូបភាព
រូបភាបពីទំព័រហ្វេសប៊ុករបស់កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក
រូបភាបពីទំព័រហ្វេសប៊ុករបស់កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម រៀបចំ​កម្ទេច​គ្រាប់​ខូចគុណភាព​២៥០​តោន នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃទី​១០​កញ្ញា ដល់​៣១​តុលា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​។



​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​និង​ជា​ប្រជាជន​ទាំងអស់ ដែល​កំពុង​រស់នៅ​ជុំវិញ​ក្បែរ​ទីតាំង​ខាងលើ កុំ​មានការ​ភ្ញាក់ផ្អើល ដោយសារ​ការកម្ទេច​គ្រាប់​ខូចគុណភាព​នេះដែរ​។ 

​ពិធី​នេះ​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តជាតិ និង លោក សែម សុ​វ​ណ្ណី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​៕



Tag:
 គ្រាប់​ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com