ជាតិ
គ្រាប់ខូចគុណភាព២៥០តោន ត្រូវកម្ទេចចោលនៅខេត្តកំពង់ស្ពឺ រូបភាបពីទំព័រហ្វេសប៊ុករបស់កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក
× ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម រៀបចំកម្ទេចគ្រាប់ខូចគុណភាព២៥០តោន នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១០កញ្ញា ដល់៣១តុលា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន ក៏អំពាវនាវដល់អាជ្ញាធរដែនដីនិងជាប្រជាជនទាំងអស់ ដែលកំពុងរស់នៅជុំវិញក្បែរទីតាំងខាងលើ កុំមានការភ្ញាក់ផ្អើល ដោយសារការកម្ទេចគ្រាប់ខូចគុណភាពនេះដែរ។
ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តជាតិ និង លោក សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com