អត្ថបទពាណិជ្ជកម្ម
អតិថិជន​ឆ្នោត​មហា​សំណាង​កោស 1​សន្លឹក ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ 40​លាន​រៀល​
10, Sep 2019 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
​រង្វាន់​ធំ​ឆ្នោត​កោស​ឈ្មោះថា​«​ឃ្មុំ​មាស​» ចំនួន​40​លាន​រៀល​ជា​លុយ​សុទ្ធ ពី​ឆ្នោត​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន បាន​ទៅលើ​អតិថិជន​មានឈ្មោះ លោក ទូច លា​ភី រស់នៅ​ផ្ទះ​37 ផ្លូវ 222 ភូមិ​សែន​សុខ​ទី​4 សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ អតិថិជន​រូបនេះ បានឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ​ដល់​ទៅ ៤០​លាន​រៀល​នេះ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។

​ពិតជា​គួរ​ឲ្យ​រំភើប និង​ត្រេកអរ​ជំនួស អតិថិជន​មានសំណាង​លោកពូ ទូច លា​ភី អាយុ ៥១​ឆ្នាំ បាន​ចំណាយ​ថវិកា​ត្រឹមតែ ៤​ពាន់​រៀល​ប៉ុណ្ណោះ ក៏បាន​ឈ្នះ​រង្វាន់​ធំ​រហូតដល់ ៤០​លាន​រៀល ពី​ឆ្នោត​កោស​ផ្សងសំណាង​ឈ្មោះ​«​ឃ្មុំ​មាស​»​។ រង្វាន់​ធំ​ឆ្នោត​មហា​សំណាង ទឹកប្រាក់ ៤០​លាន​រៀល​នេះ មិនមែន​ឈ្នះ​ជា​លើកទីមួយ​នោះទេ កន្លងមក ឆ្នោត​មហា​សំណាង​បានប្រគល់​រង្វាន់​ធំៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជូន​ដល់​បណ្តា​អតិថិជន​ទូទាំង ២៥ រាជធានី​ខេត្ត​-​ក្រុង ដែល​តែងតែ​និយម​គាំទ្រ និង​ផ្សងសំណាង​ឆ្នោត​មហា​សំណាង​។​



​នៅក្នុង​ពិធី ប្រគល់​រង្វាន់​ធំ​លុយ​សុទ្ធ ៤០​លាន​រៀល លោក អៀង ធាង តំណាង​ដេប៉ូ​ក្រុងភ្នំពេញ បាន  សម្តែង​នូវ​អារម្មណ៍​ត្រេកអរ និង​ចូលរួម​អបអរសាទរ​អតិថិជន​ដែលមាន​មហា​សំណាង​នេះ​។ លោក​បាន​មានប្រសាសន៍ថា​៖«​ការប្រគល់​រង្វាន់​នេះ គឺជា​ការប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មានសំណាង​ពិតប្រាកដ​ជា​លុយ​សុទ្ធ ៤០​លាន​រៀល ដោយ​គ្មាន​ការ​ក្លែងបន្លំ​នៅក្នុង​រូបភាព​ណាមួយ​នោះទេ​។ លើសពីនេះ​អតិថិជន​ពិតជា​មានឱកាស​ឈ្នះ​រង្វាន់​ធំ រហូតដល់  ៨៨​លាន​រៀល ពី​ឆ្នោត​មហា​សំណាង ដោយ​គ្រាន់តែ​ផ្សងសំណាង ចំណាយ​ទឹកប្រាក់​បន្តិចបន្តួច ១០០​រៀល​សល់​ពី​ការ​អាប់​ប្រាក់ ដែល​មិនមាន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​»​។ លោក​បាន​បន្ថែមទៀតថា​៖« ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង តែងតែ​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ប្រជាជន​កម្ពុជា ដែល​និយម​កម្សាន្ត​ផ្សងសំណាង​ឆ្នោត​ស្របច្បាប់ ក៏ដូចជា​កាត់បន្ថយ​ល្បែង​ហាមឃាត់​ផ្សេងៗ​ផងដែរ​»​។



​ខណៈ លោក សំ ថុ​នា តំណាង​ផ្នែក​លក់​ឆ្នោត​មហា​សំណាង​បាន​មានបាន​ថ្លែង​ផងដែរ​ថា​៖ «​ការប្រគល់​រង្វាន់​ធំ​នេះ មិនមែនជា​លើក​ទី​១​នោះទេ​។ ពិធី​ជួបជុំ​នៅថ្ងៃនេះ បាន​ជម្រះ​មន្ទិល​ទាំងឡាយ​ដែល​បញ្ចាក់​កាន់តែច្បាស់ ពី​ឆ្នោត​មហា​សំណាង ដែល​តែងតែ​ប្រកាន់​ជំហរ​តម្លាភាព ក្នុង​ការប្រគល់​ប្រាក់រង្វាន់​ពិតៗ​ជូនទៅ​អតិថិជន​អ្នកឈ្នះ​។ ថ្ងៃនេះ ក៏បាន​បង្ហាញ​យ៉ាងច្បាស់ ពី​រង្វាន់​ធំ​ពិតប្រាកដ​មែន ពី​ឆ្នោត​មហា​សំណាង​។ ការ​ឈ្នះ​រង្វាន់ ៤០ លាន​រៀល ដែល​មិនទាន់​ជា​រង្វាន់​ធំ​បំផុត​នៅឡើយ​នោះទេ រង្វាន់​ធំ​បំផុត​អតិថិជន​អាច​ឈ្នះ​រង្វាន់​ដល់ ១៥ ម៉ឺន​ដុល្លា ទៅ ៣០​ម៉ឺន​ដុល្លា ឬ​អាច​លើសពី​ចំនួន​នេះ​ទៀត​។ ហើយ​ចំនួន​ធំ​នេះ​អាច​ទិញ​ផ្ទះល្វែង​ពី​បី​ល្វែង នៅសល់​ខ្លះ​ទុកជា​ដើមទុន​រកស៊ី​បាន​យ៉ាង​ល្អប្រសើរ​»​។​

​លោក ទូច លា​ភី អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់​ធំ ៤០​លាន​រៀល ពី​ឆ្នោត​មហា​សំណាង បានបង្ហាញ​អារម្មណ៍​យ៉ាង​ក្តុកក្តួល និង​ត្រេកអរ​ជាខ្លាំង ដោយ​បានឈ្នះ​រង្វាន់​ធំ ពី​ឆ្នោត​មហា​សំណាង ព្រមទាំង​បានលើកឡើង​ថា​៖«​ពិតជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​សូម្បីតែ​យល់សប្តិ ថា​ខ្ញុំ​ពិតជា​មានសំណាង បានទទួល​ប្រាក់រង្វាន់​ធំ ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ជាមួយ​ថវិកា​៤០​លាន​រៀល ស្មើនឹង ១​ម៉ឺន​ដុល្លារ​អាមេរិក​នោះឡើយ​។ ទឹកប្រាក់​នេះ ខ្ញុំ​ទុកជា​ដើមទុន​ពង្រីក​មុខ​របរ​បន្ថែម ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង នឹង​មួយចំណែក​ទៀត​ទុក​សម្រាប់​ពិធីបុណ្យ​ភ្ចុំ​បិណ្ឌ ដែល​នឹង​ខិតជិត​មកដល់​ក្នុងពេល​ខាងមុខនេះ​» ។



​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង គឺជា​ប្រតិបត្តិ​ករ​ឆ្នោត​កម្សាន្ត​ផ្សងសំណាង​ស្របច្បាប់  ដែល​ទទួលបាន​អាជ្ញា​បណ្ណ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រតិបត្តិ​ការលក់​ឆ្នោត​ឡូតូ ៥​ខ្ទង់ ជាមួយ​រង្វាន់​លួង​ចិត្ត ២​ខ្ទង់ និង​៣​ខ្ទង់ និង​ឆ្នោត​កោស​ភ្លាម ឈ្នះ​ភ្លាម​។ ប្រភេទ​ឆ្នោត កោស​ភ្លាម​ឈ្នះ​ភ្លាម មាន​រង្វាន់​យ៉ាង​ធំ​សន្ធឹកសន្ធាប់​ប្រាក់រង្វាន់​រហូតដល់  ៨៨​លាន​រៀល​។ លើសពីនេះ ក៏មាន​ប្រភេទ​ឆ្នោត​ដែល​កំពុង​ពេញនិយម​គាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ មានដូចជា ឆ្នោត​កោស​យាយ​សំ​ក្តី​ស្រមៃ ឆ្នោត​កោស​យាយ​សំយាយ​សយ ឆ្នោត​កោស​សប្បាយ​កោស ឆ្នោត​កោស​ឃ្មុំ​មាស ឆ្នោត​កោស​បាល់ទាត់​ពិភពលោក និង​ប្រភេទ​ឆ្នោត​កោស​ដទៃ​ផ្សេងៗ​ទៀត​។ ឆ្នោត​មហា​សំណាង​មា ន​កេ​រិ៍្ត​ឈ្មោះ​ល្បីល្បាញ ទទួលបាន​ការ​គាំ​យ៉ាងខ្លាំង ជាមួយ​ការកម្សាន្ត​សប្បាយ​ផ្សងសំណាង​ពី​សំណាក់​មហាជន ក្នុងប្រទេស​កម្ពុជា​។



​ឆ្នោត​មហា​សំណាង មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​ភាព​រីករាយ​មួយ​មុខតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម ចាប់តាំងពី​ចាប់ដំណើរការ​អាជីវក​ម្ម​មកដល់ពេលនេះ ដែលមាន​សកម្ម​ភាពជា​ច្រើន​ដូចជា កម្មវិធី​មូលនិធិ​មហា​សំណាង និង​កម្មវិធី​ផ្សេងៗ​ទៀត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បាន និង​កំពុង​ចូលរួម​សកម្មភាព​សប្បុរសធម៌​សង្គម ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Davitra Coulsulting Cambodia ក្នុង​ការផ្តល់​ប្រឹក្សា​ពិគ្រោះ​យោបល់​ដោយ​ឥតគិតថ្លៃ ជូន​ដល់​សិស្សានុសិស្ស និង​និស្សិត​កម្ពុជា យក​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ជាមួយ​ការផ្សព្វផ្សាយ  ព័ត៌មាន​តាមរយៈ​កម្ម​វិធី​«​ប្រគុំ​តន្ត្រី​អាហារូបករណ៍​មហា​សំណាង​» វិទ្យុ វីដេអូ​អប់រំ​ខ្លីៗ និង​កម្មវិធី​ផ្សេងៗ​ទៀត​។ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង នឹង​បន្ត​ចូលរួមចំណែក​ក្នុងសង្គម និង​ក្នុង​សហគមន៍​ដែលមាន​ប្រតិបត្តិការ​ឆ្នោត​មហា​សំណាង​។​

​ស្រប​ពេលដែល​បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិតជិត​មកដល់ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា ជួបតែ​សេចក្តីសុខ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ជាពិសេស​ជូនពរ​អតិថិជន​មានសំណាង​ល្អ​ឈ្នះ​រង្វាន់​ធំ​ក្នុងពេល​ឆាប់ៗ​៕

​រង្វាន់​ធំៗ ៤០​លាន​រៀល និង ៨៨​លាន​រៀល ពី​ឆ្នោត​មហា​សំណាង​នៅមាន​ជាច្រើន​រង្វាន់​ទៀត​កំពុង​រង់ចាំ​អតិថិជន​មហា​សំណាង​!!! ឆ្នោត​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន​!
​សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​កញ្ញា ជិន និ​កា ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ តាមរយៈ​លេខ​ទូរស័ព្ទ 015 959 776 ឬ ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​តាមរយៈ​លេខ​ទូរស័ព្ទ 070 / 093 / 098 / 068 / 099 235 235 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​KTV Lottery ឬ​វេ​ប​សាយ www.ktvlottery.com







(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com