អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន V-Series ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗនេះ ជាមួយនឹងរូបរាងថ្មី និងសមត្ថភាពអស្ចារ្យបំផុត
× នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានបញ្ចេញរូបភាពម៉ូឌែលទូរសព្ទថ្មីមួយទៀត នៅលើទំព័រផ្លូវការខ្លួនថា ស្មាតហ្វូន V-Series ជំនាន់ថ្មីមួយទៀត នឹងបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះ។ បើតាមក្រុមហ៊ុន vivo V-Series នឹងមកជាមួយនឹងរូបរាងថ្មី និងមានសមត្ថភាពអស្ចារ្យបំផុត ដែលមិនធ្លាប់មានពីមុនមក។ បើយើងពិនិត្យមើលឲ្យមត់ចត់លើរូបភាពដែលផ្សព្វផ្សាយនេះ យើងនឹងឃើញថា ស្មាតហ្វូន V-Series នេះ គឺមានកាមេរ៉ាផុសឡើង ដូចនឹង V15 Series អ៊ីចឹងដែរ។ ចំណុចដែលខុសត្រង់ថា ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាធំជាងបន្តិច។ ដូច្នេះស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាមុខភ្លោះក៏ថាបាន។
«ពិភពលោកដ៏អស្ចារ្យ នឹងមកដល់ក្នុងដៃអ្នក នៅពេលឆាប់ៗនេះ! » គឺជាឃ្លាមួយ ដែលក្រុមហ៊ុន vivo បានសរសេរ អមជាមួយនឹងរូបភាពខាងលើនេះ។ ដូច្នេះមានន័យថា ក្រុមហ៊ុន vivo គឺប្រាកដជាមិនធ្វើឲ្យអតិថិជន ដែលជាហ្វេនរបស់ខ្លួន ខកបំណងនោះទេ ពីព្រោះថាកន្លងមកក្រុមហ៊ុននេះ តែងតែនាំមកនូវអ្វីដែលថ្មី ប្លែក និងមានគុណភាពខ្ពស់ជាងគេជានិច្ច។ តួយ៉ាងដូចជា ស្មាតហ្វូន vivo V15 Series ដែលបានបង្ហាញខ្លួនកន្លងមកដូច្នេះដែរ។
សូមជម្រាបថា V-Series ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់បំផុត មិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់ របស់ក្រុមហ៊ុនដៃគូមួយចំនួននោះទេ។ ហើយកន្លងមក គឺមានការពេញនិយមយ៉ាងខ្លាំង នៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងដូចជា V-15 Series អ៊ីចឹងដែរ! គឺជាដែលមានតម្លៃសមរម្យ និងត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូន ដែលមានកាមេរ៉ាសែលហ្វីផុសឡើង លើមុនគេបង្អស់ ហើយក៏ជាស្មាតហ្វូន ដែលមានប្រព័ន្ធស្កែនក្រយៅដៃ នៅលើអេក្រង់មុនគេបំផុត នៅក្នុងចំណោមស្មាតហ្វូនទាំងអស់ផងដែរ។
សូមតាមដានជាមួយខ្ញុំទាំងអស់គ្នា! ព័ត៌មានលម្អិតនោះ អតិថិជនទាំងអស់ អាចចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ vivo ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com