អន្តរជាតិ
ប្រមុខ​ការទូត​ឥណ្ឌា​៖ សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អាមេរិក អាច​នឹងមិន​អា​ក្រ​ក់ឡើ​យ​
10, Sep 2019 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Dr S Jaishankar, រូបភាព (CNN)
រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Dr S Jaishankar, រូបភាព (CNN)
​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក Dr S Jaishankar បាន​និយាយថា ការអូសបន្លាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន គឺ​មិនមែនជា​រឿង​អាក្រក់​ឡើង​។ មិនអាក្រក់ ក្នុងករណី​បើ​សង្គ្រាម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ធ្វើ​ឲ្យ​ការចូល​ទៅក្នុង​ទីផ្សារ​ក្នុងស្រុក​មាន​លក្ខណៈ​ស្មើភាព​គ្នា​។



​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ប្រមុខ​ការទូត​ឥណ្ឌា S Jaishankar បាន​និយាយថា មិនមែន​ត្រឹមតែ​អាមេរិក​ទេ ដែលមាន​អតុល្យភាព​សេដ្ឋកិច្ច​ជាមួយ​ចិន សូម្បីតែ​ឥណ្ឌា​ក៏មាន​ឱ​ន​ភាព​សេដ្ឋកិច្ច​ជាមួយ​ចិន​ដែរ​។ ពោលគឺ​វា​ច្រើនជាង ៥០​ភាគរយ​នៃ​ឪឱន​ភាព​ពាណិជ្ជកម្ ម​រវាង​ចិន និង​ឥណ្ឌា​។ គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៧ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ទីក្រុង​ប៉េកាំង និង​ញូវដែលី​មាន​ចំនួន ៨៤​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ចិន​នាំ​ចូលមក​ឥណ្ឌា​ច្រើនជាង ឥណ្ឌា​នាំ​ចេញទៅ​ចិន​។​

​តាម​ការអះអាង​របស់​ប្រមុខ​ការទូត​បាន​បញ្ជាក់ថា អតុល្យភាព​នៃ​ពាណិជ្ជកម្ម​គឺ​កើតចេញពី​កម្លាំង​ពលកម្ម ការប្រកួតប្រជែង និង​ការចូល​ទៅក្នុង​ទីផ្សារ​ក្នុងស្រុក​។ ករណី​ជាក់ស្តែង ឥណ្ឌា​មាន​ក្រុមហ៊ុន​ថ្មាំ​ពេទ្យ មាន​ជំនួញ​ព័ត៌មានវិទ្យា ហើយ​ជោគជ័យ​នៅ​ទូទាំង​ពិភពលោក តែ​ឥណ្ឌា​មាន​ជំនួញ​តិចតួច​ណាស់​នៅក្នុង​ប្រទេស​ចិន​។

​បន្ថែម​ពីលើ​នេះ​ទៅ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ ក៏​ទទួលស្គាល់​ពី​ភាពលំបាក​នៃ​ពាណិជ្ជកម្ម​ឥណ្ឌា​ជាមួយ​អាមេរិក​ផងដែរ ដោយសារតែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​យកពន្ធ​ពី​ផលិតផល​ឥណ្ឌា​។ បន្ថែម​ពីលើ​នេះ លោក Jaishankar ថែមទាំង​ឆ្លៀត​បញ្ចេញមតិ​ពាក់​ពន្ធ​នឹង​នយោបាយ​ការបរទេស​អាមេរិក​នៅ​ក្នុង​តំបន់ និង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​។
​សូមបញ្ជាក់ថា លោក Dr S Jaishankar ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី តែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​កាលពី​ខែឧសភា ឆ្នាំនេះ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​ទូទៅ​យ៉ាងខ្លាំង​។ មុននឹង​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នេះ លោក Jaishankar ក៏​ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត​នៅ​ចិន និង​អាមេរិក​ផងដែរ​៕


Tag:
 ​ឥណ្ឌា​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com