FIFA
កីឡាជាតិ
ជាតិ
ក្រោយចប់ការប្រកួតជាមួយបារ៉ែន សៀង ចន្ធា ចេញដំណើរទៅជប៉ុន សៀង ចន្ធា មុនប៉ះ បារ៉ែន និងរូបពេលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ប៉ាន់ បូនី និង FFC
× សៀង ចន្ធា ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចេញដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នៅក្លិប Vegalta Sendai នៃក្លិប J1-League ពោលគឺប្រមាណជាជាង២ម៉ោង ក្រោយពេលដែលកម្ពុជាចាញ់បារ៉ែន ១-០ នាការប្រកួតពូល C នៃវគ្គជម្រុះ FIFA World Cup ជុំទីពីរ។
សៀង ចន្ធា ដែលទើបជាប់សញ្ញាបត្របាក់ឌុបផងដែរនោះ លេងបាន៥៨នាទី ក្នុងជំនួបជាមួយបារ៉ែននៅពហុកីឡដ្ឋានជាតិ មុននឹងត្រូវដាក់ជំនួសដោយ ហូយ ផល្លីន។ ការប្រកួតនៅថ្ងៃទី១០ ខែកញ្ញា នេះ គឺជាន់នឹងថ្ងៃដែល ចន្ធា ត្រូវចូលរួមការផ្លាស់ប្តូរបទពិសោធន៍នៅក្លិប Vegalta Sendai ដែលប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកញ្ញា។
កីឡាករឆ្នើមដែលទើបប្រារព្ធខួប១៧ឆ្នាំ កាលពីថ្ងៃទី៩ ខែកញ្ញា មកដែរនោះ ត្រូវចូលរួមជាមួយ លោក សាប៊ូន វិនតា ដែលជាគ្រូបង្វឹក និងមិត្តរួមក្រុមពីររូបទៀតនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី គឺអ្នកចាំទី ថា ចាន់រិទ្ធី និងកីឡាករ អ៊ាន ពិសី។
វត្តមានរបស់ ចន្ធា នៅជប៉ុន ក៏ធ្វើឲ្យគេខកខានបង្ហាញវត្តមានសម្រាប់ក្រុមយុវជនបាទីក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីគផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com