ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានដំបៅនៅអណ្តាតគួរតែព្យាបាលបែបណាទៅ?
× ការកើតជាដំបៅនៅអណ្តាតអាចជាមូលហេតុនាំឲ្យឈឺចាប់ក្នុងអណ្តាតខ្លាំង។ ចំពោះទំហំរបស់វាវិញក៏មិនទៀងទាត់ដែរ គឺទៅតាមមូលហេតុរបស់វា។ ប៉ុន្តែ បញ្ហានេះជាធម្មតាគឺមិនមានអ្វីគ្រោះថ្នាក់ទេ គ្រាន់តែធ្វើឲ្យយើងមិនមានផាសុកភាព ជាពិសេសពេលញ៉ាំអាហារតែម្តង។
ភាគច្រើន ដំបៅក្នុងអណ្តាតនេះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយ ទៅពីរសប្តាហ៍ក្រោយ។ ករណីខ្លះប្រហែលជាត្រូវការព្យាបាលពិសេស។ ដំបៅអណ្តាតអាចនឹងជាសះស្បើយតាមរយៈការព្យាបាលមូលហេតុ និងពង្រឹងដល់អនាម័យមាត់ធ្មេញ។ ការប្រើជែល ឬស្ព្រាយបាញ់សម្រាប់ព្យាបាលប្រហែលជាជួយបំបាត់ការឈឺចាប់បាន។ ចំពោះទឹកខ្ពុរមាត់សម្រាប់សម្លាប់មេរោគប្រហែលជាជួយពន្លឿនពេលវេលានៃការជាសះស្បើយ និងបង្ការការបង្ករោគនៅដំបៅនោះបានផងដែរ។ ការប្រើថ្នាំវីតាមីនចម្រុះអាចដោះស្រាយបញ្ហាកង្វះជីវជាតិក្នុងខ្លួន។ ប៉ុន្តែត្រូវចៀសវាងអាហារហិរ និងជូរ។
ចូរស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាមបើសិនជាដំបៅនោះកើតឡើងជាមួយនឹងការក្តៅខ្លួនខ្លាំង និងហើមអណ្តាតផង ព្រោះវាអាចជាសញ្ញាមួយនៃការបង្ករោគធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ បើសិនជាអណ្តាតដំបៅជាប់រហូត ប្រហែលជាត្រូវធ្វើតេស្តរកជំងឺមហារីកមាត់ហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com