ជាតិ
សង្គមជាតិ
ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជិត​៥០​នាក់ នៅ​ក្រុង​សៀមរាប​
11, Sep 2019 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ជនសង្ស័យ​ចំនួន​៤៨​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ ចាត់ចែង និង​ប្រើប្រាស់​គ្រឿន​ញៀន​នៅ​ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​។



​បើតាម​អគ្គ​ស្នង​នគរបាលជាតិ​ដែល​បាន​ស្រង់​សម្តី​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប​នេះ  គ្រឿងញៀន​ដែល​ដកហូត​បាន​គឺ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​២០​កញ្ចប់ ជាមួយ​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​យក​ចម្លើយ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការឃាត់ខ្លួន​បាន​នៃ​ជនសង្ស័យ​ទាំងនេះ បាន​ស្ថិតនៅក្នុង​ក្រុមទី​១ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប  ខេត្តសៀមរាប​។​


Tag:
 គ្រឿងញៀន​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com