អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង​បុរី អេ​ល ជេ បន្ត​បោះជំហាន​ជាទី​ផ្សារ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​
11, Sep 2019 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយ​ចំនួន​ប្រជាជន​សរុប​ច្រើនជាង ១៦ លាន​នាក់ និង​បន្ដ​កើន​ឡើងជា​លំដាប់​នោះ ប្រទេស​កម្ពុជា កំពុងតែជួបប្រទះ​ជាមួយ​ការកើនឡើង​នៃ​ការធ្វើ​ចំណាក់ស្រុក​របស់​ប្រជាជន​ទៅកាន់​ទី ក្រុង​ធំៗ​ដើម្បី​រក​ការងារ​ធ្វើ​។

​ជា​ឧទាហរណ៍​ខណៈពេល​បច្ចុប្បន្ននេះ ទីក្រុង​ភ្នំពេញ​ដែលជា​រាជធានី​របស់​ប្រទេស​កម្ពុ​ជាមាន​ចំនួន​អ្នករស់នៅ​ច្រើនជាង ២ លាន​នាក់ ហើយ​កំណើន​នេះ​គឺ​លឿន ហើយ​លើសពី​លទ្ធភាព និង​ធនធាន​ដែល​ក្រុង មាន​សម្រាប់​ការកើនឡើង​នេះ ជាពិសេស​បញ្ហា​នៃ​ការ​កង្វះខាត​លំនៅដ្ឋាន​។

​ដោយ​មើលឃើញ​ពី​ការកើនឡើង​នៃ​តម្រូវការ​លំនៅដ្ឋាន​នេះ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ទាំង​ក្នុង និង​ក្រៅ ស្រុក​ជាច្រើន បាន​ចាប់យក​ឱកាស​នេះ តាមរយៈ​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ថ្មី​ជាច្រើន ដោយមាន​ទាំង​ប្រភេទ ខុន​ដូ  ផ្ទះ​វីឡា និង​ផ្ទះល្វែង ឬ​បុរី ខណៈពេលដែល​ទីក្រុង​កំពុង​ត្រូវបាន​ពង្រីក​។

​ប្រភេទ​ផ្ទះ​បុរី ឬ​ពេលខ្លះ ត្រូវបាន​ហៅថា​ផ្ទះល្វែង​នោះ គឺ​កំពុង​ទទួលបាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុងចំណោម​ក្រុម​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ និង​អ្នកស្វែងរក​ទិញ​ផ្ទះ ដោយសារតែ​វា​មានតម្លៃ​ធូរ​ថ្លៃ ហើយ​មាននូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នកទិញ​ចង់បាន​។​

​របាយការណ៍​ចុងក្រោយ​របស់ V-Trust Appraisal បាន​ព្យាករណ៍​ថា ចំនួន​ផ្ទះ​សង់​ថ្មី​នៅតាម បុរី​ធំៗ​នៅ​ភ្នំពេញ នឹង​កើន​ដល់​ជិត​កន្លះ​លាន​ខ្នង នៅ​ឆ្នាំ​២០៣០​។
​លោក កែវ រ៉ា​ឌី អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន  LeJu Development Cambodia បាន​ប្រាប់ គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ថា ក្រុមហ៊ុន​របស់លោក មានបំណង​ក្លាយជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ឈានមុខ​គេ​មួយ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុង​បន្ដ កើនឡើង​ឥតឈប់ឈរ​។

​ដើម្បី​អាច​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​របស់លោក​បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ដែលមាន​តម្លៃ​សមរម្យ និង​មានគុណ​ភាពល្អ ដែល​អាច​ធានាបាន​ភាពសមរម្យ ស្របតាម​ស្តង់ដារ​កា​រស់នៅ របស់​ប្រជាជន​សម័យថ្មី​។ គម្រោង​ថ្មី​នេះ មានឈ្មោះ​បុរី អេ​ល ជេ​។​
 
​លោក​រ៉ា​ឌី បាន​បញ្ចាក់​បន្ថែមថា ចំណុច​ដែល​កាន់តែ​ពិសេស របស់​គម្រោង​បុរី អេ​ល ជេ នោះ​គឺ​ទីតាំង​របស់​វា​។ គម្រោង អេ​ល ជេ មាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលជា​ខណ្ឌ​មួយ​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ហ៊ុមព័ទ្ធ​ដោយ​សាលារៀន​ជាតិ និង​អន្ដរជាតិ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ  មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ទៀត ហើយ​ជាពិសេស គឺ​វា​មាន​ចម្ងាយ​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ពី​ព្រះ​លាន​យន្ដហោះ​អន្ដរជាតិ​រាជធានី​ភ្នំពេញ​។

​ផ្ទះ​នៅក្នុង​បុរី អេ​ល ជេ គឺ​ត្រូវបាន​រចនា​ដោយ​ផ្ចិតផ្ចង់​បំផុត ជាមួយ​ផ្លូវរដ្ឋ ដែលមាន​ទំហំ​របស់​ទៅដល់ ៣០​ម៉ែត្រ​។ ចំណែកឯ​ការសាងសង់​វិញ គឺ​ត្រូវបាន «​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​»​ដោយ​វិស្វករ​ជនជាតិ​អង់គ្លេស ដែលមាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ នៅក្នុង​វិស័យ​សំណង់​។ លោក​រ៉ា​ឌី បាន​បន្ថែមទៀតថា​៖«​គម្រោង​នេះ បានទទួល​នូវ​លិខិតអនុញ្ញាត​គ្រប់​ទាំងអស់ ហើយ​ក្រុមហ៊ុន នឹង​ផ្ដល់ជូន​ជា​ប្លង់រឹង ទៅដល់​អ្នកទិញ​ផងដែរ​»​។ 
 
​ផ្ទះ​នៅក្នុង​បុរី អេ​ល ជេ គឺមាន​ទំហំ​សរុប​ចាប់ពី ៩៤ ទៅដល់ ១៧៣ ម៉ែត្រការ៉េ ជាមួយ​ទំហំ​ដី ចាប់ពី​៦៨ ទៅដល់​១៨៩ ម៉ែត្រការ៉េ ជាមួយ​តម្លៃ​សមរម្យ​ចាប់ពី ៦,៤៤០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​។ បុរី អេ​ល​ជេ គឺជា​គឺជា​គម្រោង​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​ម្ចាស់​នៃ​ផ្ទះ​ដំបូង​របស់​ពួកគេ​។​

​លោក​រ៉ា​ឌី ជឿថា​គម្រោង អេ​ល ជេ ជា​លំនៅដ្ឋាន​មួយ ដែល​ផ្តល់​ផលចំណេញ​ខ្ពស់ (​ឡើងថ្លៃ​លឿន​) ដោយសារ​វា​មាន​ទីតាំង​នៅក្នុង​ក្រុង ហើយ​គម្រោង​ស្ថិតនៅលើ​ផ្លូវរដ្ឋ ៣០​ម៉ែត្រ ដែល​ហ៊ុម​ព័ទ្ធជុំវិញ​ដោយ​រោងចក្រ​ឧស្សាហកម្ម​ជាច្រើន និង​ងាយស្រួល​ក្នុងការ​ប្រកប​អាជីវកម្ម​៕
(​ប្រភព​៖ https://www.realestate.com.kh/km/news/affordable-but-high-quality-housing-in-phnompenh/)

​(អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com