អត្ថបទពាណិជ្ជកម្ម
គាស់​ស្រា​បៀ​កម្ពុជា​កំប៉ុង​ទី​១ ត្រូវ​រង្វាន់​ធំ ៤០​លាន​រៀល​
12, Sep 2019 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​គាស់​ស្រា​បៀ​កម្ពុជា​កំប៉ុង​ទី​១ ដែល​ទិញ​យកមក​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​របស់លោក យ៉ង់ សុភា​រៈ នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ត្រូវ​រង្វាន់​៤០​លាន​រៀល ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​អធិកអធម​។​

​លោក សុភា​រៈ បាន​រៀបរាប់ថា​៖ «​ថ្ងៃ​ដែល​ខ្ញុំ​ឡើងផ្ទះ គឺ​សប្បាយ​ខ្លាំងណាស់ ព្រោះ​បាន​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ហើយ​ពិសេស​ត្រង់​ថា រង្វាន់​ដែល​ត្រូវ​នោះ គឺជា​កំប៉ុង​ទី​១ ដែល​ប្រពន្ធ​ខ្ញុំ​គាស់​ថែមទៀត​»​។

​ម្ចាស់​គេហដ្ឋាន​ដ៏​ថ្មី​សន្លាង​រូបនេះ នឹង​យកប្រាក់​រង្វាន់​មួយចំណែក​ដែល​ត្រូវ ទៅ​ជួយ​គាំទ្រ​ដល់​ជីវភាព​បងប្អូន​ខ្លះ ហើយ​សល់​ប៉ុន្មាន នឹង​យកទៅ​កែច្នៃ​ផ្ទះ​របស់លោក​បន្ថែមទៀត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com