អត្ថបទពាណិជ្ជកម្ម
បង្ហាញ​ទេ​ព្យ​កោសល​ដ៏​អស្ចារ្យ​របស់​អ្នក​ជាមួយ​កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 !
12, Sep 2019 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៩៖ នេះ​គឺជា​សញ្ញាណ​មួយ​ដ៏​ល្អ​បំផុត សម្រាប់​ហ្វេ​នៗ Galaxy ថេ​ប្ល៊ែ​ត សាម​សុង ទាំងអស់​។ ចាប់តាំងពី Galaxy Tab S6 មកដល់​កម្ពុជា​ភ្លាម បានធ្វើឱ្យ​អ្នកគាំទ្រ​ទាំងអស់ មានការ​ភ្ញាក់ផ្អើល ជាមួយនឹង​រូបរាង​, ពណ៌​, បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ និង​លក្ខណៈពិសេសៗ​ជាច្រើន​ទៀត​ដែលមាន​មុខងារ​អាច​ជំនួស Laptop បាន​យ៉ាង​ងាយ ដោយ​ភ្ជាប់​មកជា​មួយ​ប៊ិក​វេទមន្ត S pen សម្រាប់​ការសរសេរ​, គូរគំនូរ​ព្រៀង​, និង​ការបញ្ជា​សម្រាប់​ការកម្សាន្ត​នានា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 នេះ​ត្រូវបាន​រចនា​ឡើង ជាមួយនឹង​កម្រាស់​កាន់​តែ​ស្តើង ស្រាល​ងាយ ស្រួល​យកតាម​ខ្លួន​។ កាមេរ៉ា​ក្រោយ 2 គ្រាប់ ដំបូង​គេ​បំផុត និង​មាន​មុខងារ​ច្រើន​ទៀត​។ និយាយ​រួម សាម​សុង ពិតជា​ខ្លាំង និង​ផ្តល់ជូន​ភាព​អស្ចារ្យ​កាន់តែច្រើន ដល់​អ្នកប្រើប្រាស់​ផលិតផល​របស់ខ្លួន​ទាំងអស់​។ លើក​នេះ អ្វី​គ្រប់យ៉ាង គឺមាន​លក្ខណៈ​កាន់តែ​ប្រសើរ និង​អស្ចារ្យ​ជាង​មុន​ច្រើនណាស់ មិន​ចាញ់​អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក​ប៉ុន្មាន​នោះទេ​។ ឡូយ​…​ទំនើប​អស្ចារ្យ​មែន​!!



​លោកអ្នក​ប្រាកដជា​អន្ទះសា ចង់ដឹង​ពី​លក្ខណៈសម្បត្តិ​លម្អិត របស់ Galaxy Tab S6 នេះ​ខ្លាំង​ហើយ​មើលទៅ​។ អ៊ីចឹង​សូម​មក​មើល​ជាមួយ​ខ្ញុំ និង​សម្រេចចិត្ត​ធ្វើជា​ម្ចាស់ ដោយ​មោទនភាព​ទាំងអស់គ្នា​។ កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 ដ៏​គួរឱ្យ​ស្ញប់​ស្ញែ​នេះ ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​៖

- ទំហំ​អេក្រង់​៖ 10.5 អ៊ី​ញ​
- ប្រភេទ​អេក្រង់​៖ Super AMOLED
- កាមេរ៉ា​ម​ក្រោយ​៖ ចំនួន 2 គ្រាប់​! កាមេរ៉ា​គោល​ទំហំ 13 MP និង U-Wide ទំហំ 5 MP
- កាមេរ៉ា​មុខ​៖ 1 គ្រាប់​ទំហំ 8MP
- រ៉េ​ម (RAM)៖ ចាប់ពី 6 GB ដល់ 8 GB
- រ៉ូម (ROM)៖ ចាប់ពី 128 GB ដល់ 256 GB និង​អាច​បន្ថែម​ក្រៅ​រហូតដល់ 512 GB
- ទំហំ​ថ្ម​៖ 7,040 mAh (​អាច​មើល​វីដេអូ​បាន​រហូតដល់ 15 ម៉ោង​!!)
- បច្ចេកវិទ្យា​ដោះ​សោ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​ដើម្បី​ដោះ​សោរ (Optical On-Screen) និង​ស្កេ​ន​មុខ​
- រន្ធ​បំពង​សំឡេង​៖ មាន​រន្ធ​បំពង​សំឡេង​ចំនួន 4 គ្រាប់ (​លើ ក្រោម សងខាង ឆ្វេង ស្តាំ​) !
- ប្រព័ន្ធ​ប្រតិបត្តិការ​៖ Android 9 Pie
- រន្ធ​ស៊ីម​កាត​៖ ដាក់​ស៊ីម​កាត​បាន 1

​នៅ​មិនទាន់​រៀបរាប់​អស់​នៅឡើយ​ទេ​! កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 នេះ​នៅមាន​ចំណុច​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត ដែល​អតិថិជន​ទាំងអស់​មិនទាន់​បានដឹង​អស់​។ ប្រសិនបើ​ចង់​ជ្រាប​ច្បាស់ សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន សាម​សុង ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕







(​អត្ថបទ​ពា​ណិ​ជ្ចក​ម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com