ជាតិ
សង្គមជាតិ
ប៉ូលិសបីនាក់នៅស្នងការកំពង់ធំ ត្រូវបន្ថយស័ក្តិ «ព្រោះមិនសូវធ្វើការ» នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ (រូបពីទំព័រហ្វេសប៊ុករបស់លោក នេត សាវឿន)
× នគរបាលបីរូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់ពិន័យដោយបន្ថយឋានន្តរស័ក្តិរបស់ពួកគេមួយកម្រិត។ តាមរយៈសេចក្តីសម្រេចស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ដែលចេញតាំងពីថ្ងៃទ២១ ខែសីហា ឆ្នាំ២០១៩ លោក នេត សាវឿន បញ្ជាក់ពីមូលហេតុថា នគរបាលទាំងបីរូនោះ «មានភាពអសកម្មក្នុងការងារ»។
នគរបាលទាំងបីនោះគឺ អនុសេនីយ៍ឯក ណយ សុធារ៉ា ត្រូវទម្លាក់មកនៅត្រឹមអនុសេនីស៍ទោ អនុសេនីយ៍ទោ ផាត សុភ័ណ្ឌ ត្រូវទម្លាក់មកនៅត្រឹមអនុសេនីយ៍ត្រី និង អនុសេនីយ៍ទោ រ៉ុម សុខា ត្រូវទម្លាក់មកនៅត្រឹម អនុសេនីយ៍ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com