ជាតិ
សង្គមជាតិ
ប៉ូលិស​បីនាក់​នៅ​ស្នងការ​កំពង់ធំ ត្រូវ​បន្ថយស័ក្តិ «​ព្រោះ​មិនសូវ​ធ្វើការ​»
12, Sep 2019 , 10:54 am        
រូបភាព
នាយឧត្តមសេនីយ៍ ​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ (រូបពីទំព័រហ្វេសប៊ុករបស់លោក នេ​ត​ សា​វឿ​ន)
នាយឧត្តមសេនីយ៍ ​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ (រូបពីទំព័រហ្វេសប៊ុករបស់លោក នេ​ត​ សា​វឿ​ន)
ដោយ: ថ្មីៗ
​នគរបាល​បី​រូប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដាក់ពិន័យ​ដោយ​បន្ថយ​ឋានន្តរស័ក្តិ​របស់​ពួកគេ​មួយកម្រិត​។ តាមរយៈ​សេចក្តីសម្រេច​ស្តីពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ ដែល​ចេញ​តាំងពី​ថ្ងៃ​ទ​២១ ខែសីហា ឆ្នាំ​២០១៩ លោក នេ​ត សាវឿន បញ្ជាក់​ពី​មូល​ហេតុថា នគរបាល​ទាំងបី​រូ​នោះ «​មាន​ភាព​អសកម្ម​ក្នុង​ការងារ​»​។



​នគរបាល​ទាំងបី​នោះ​គឺ អនុសេនីយ៍ឯក ណ​យ សុធា​រ៉ា ត្រូវ​ទម្លាក់​មក​នៅត្រឹម​អនុ​សេនី​ស៍​ទោ អនុសេនីយ៍ទោ ផាត សុ​ភ័​ណ្ឌ ត្រូវ​ទម្លាក់​មក​នៅត្រឹម​អនុសេនីយ៍ត្រី និង អនុសេនីយ៍ទោ រ៉ុ​ម សុខា ត្រូវ​ទម្លាក់​មក​នៅត្រឹម អនុសេនីយ៍ត្រី​៕   


Tag:
 ​ដក​ស័ក្តិ​ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com