អន្តរជាតិ
មេក្រុមភេរវករអាល់កៃដា បំផុសការវាយប្រហារទៅលើលោកខាងលិចក្នុងថ្ងៃរំលឹកខួប ១១ កញ្ញា មេដឹកនាំអាល់ កៃដា លោក អាយម៉ាន អាល់-ហ្សាវ៉ាហ៊ីរី (រូបភាពពី Long war journal)
×
ដោយ៖ ឈួន ឈីវអ៊ីង
មេក្រុមភេរវករអាល់កៃដា Ayman al-Zawahiri បានប្រកាសប្រមូលគ្នាកាលពីថ្ងៃពុធ ដើម្បីវាយប្រហារយោធាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អ៊ីស្រាអែល និងរុស្ស៊ី នៅក្នុងសុន្ទរកថាមួយនៅក្នុងថ្ងៃរំលឹកខួបនៃព្រឹត្តិការណ៍ថ្ងៃ១១ ខែកញ្ញា។
Al-Zawahiri ដើមឡើយគឺជាគ្រូពេទ្យជំនាញវះកាត់ ជនជាតិអេហ្ស៊ីបម្នាក់ ក្រោយមកក៏ក្លាយជាមេក្រុមភារវករអាល់កៃដា បន្ទាប់ពីការស្លាប់របស់ អូសាម៉ា ប៊ីនឡាដិន នៅ Abbottabad ប្រទេសប៉ាគីស្ថាន ដោយកងកម្លាំងពិសេសរបស់អាមេរិក។ បុគ្គលរូបនេះត្រូវបានគេជឿជាក់ថា កំពុងលាក់ខ្លួននៅតាមព្រំដែនរវាង ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។
«ប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យមានសង្គ្រាមសាសនានោះគឺគ្រាន់តែផ្តោតទៅលើគោលដៅយោធាមួយប៉ុណ្ណោះ ព្រោះកម្លាំងយោធាអាមេរិកគឺបានដាក់ជុំវិញពិភពលោកតាំងពីភាគខាងកើត ដល់ភាគខាងលិច។ ទឹកដីរបស់អ្នកត្រូវបានឡោមព័ទ្ធដោយមូលដ្ឋានទ័ពអាមេរិក ជាមួយភាពមិនស្មោះត្រង់ និងអំពើពុករលួយ»។ នេះជាសម្តីរបស់មេដឹកនាំ នៅក្នុងឃ្លីបវីដេអូរយៈពេល ៣៣នាទី និង២៨វិនាទី មួយដែលបានបង្កើតដោយក្រុម Sahab Media Foundation។
មេភេរវកម្មរូបនេះបានបន្ថែមទៀតថា អ្នករួមគំនិតប្រឆាំងនឹងពួកយើងមាននៅគ្រប់ទីកន្លែង ដូច្នេះពួកយើងត្រូវតែបង្ក្រាបពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។
ក្រុម SITE Intelligence របស់អាមេរិកដែលបានតាមដានពីសកម្មភាពនៅលើបណ្តាញអនឡាញរបស់ពួកភេរវករ ដោយវីដេអូ Al-Zawahir បាននិយាយថាវាគឺមិនអាចទទួលយកបានទេព្រោះប្រជាពលរដ្ឋប៉ាគីស្ថានទាំងអស់ត្រូវបានហាមឃាត់។
ការរាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ការគំរាមកំហែងពិភពលោកភ្លាមៗ ដោយក្រុមភេរវករអាល់កៃដានៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ជាមួយគ្នានេះដែរ សមាជិកក្រុមអាល់កៃដាបានប្រើប្រាស់ជម្លោះនៅ អាហ្គានីស្ថាន ស៊ីរ៉ី និងយេមែន ដើម្បីលាក់សមាសភាពរបស់ពួកគេ។
ISIL ទទួលបានភាពលេចធ្លោឡើង ដោយរឹបអូសយកទឹកដីអ៊ីរ៉ាក់ និងស៊ីរី យ៉ាងច្រើននៅឆ្នាំ ២០១៤ ដោយបានប្រកាស caliphate និងបង្រួបបង្រួមប្រទេសជាច្រើនទូទាំងមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។ ពួកយេមែនសកម្មបំផុតក្នុងការកេងចំណេញពីភាពវឹកវរនៃសង្គ្រាមស៊ីវិល ដើម្បីអនុវត្តការបំផ្ទុះគ្រាប់បែក ការបាញ់ប្រហារ និងការធ្វើឃាត ក្នុងគោលបំណងដើម្បីពង្រីកជំហររបស់ខ្លួន។
ព្រឹត្តិការណ៍កាលពីថ្ងៃទី១១ កញ្ញា ២០០១ របស់ក្រុមអាល់កៃដា ជាកាវាយប្រហារដែលគ្រប់គ្នាសុទ្ធតែបានដឹងនោះបានសម្លាប់មនុស្សអស់ជិត បីពាន់នាក់ នៅពេលយន្តហោះភេរវកម្មបានហោះទៅបុកអគារពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ ខណៈ យន្តហោះមួយគ្រឿងទៀតធ្លាក់នៅជាយរដ្ឋ Pennsylvania៕
© រក្សាសិទ្ធិដោយ thmeythmey.com