ជាតិ
សង្គមជាតិ
រូបថត​«​វត្តភ្នំ​»​មួយ​សន្លឹក​អាយុ​១១៤​ឆ្នាំ ទើប​រកឃើញ​នៅ​ប្រទេស​បារាំង បាន​ផ្ញើមក​កម្ពុជា​វិញ
13, Sep 2019 , 10:23 am        
រូបភាព
​ភ្នំពេញ​៖ រូបថត​«​វត្តភ្នំ​»​ដ៏​កម្រ​មួយ​សន្លឹក​ដែល​ជនជាតិ​បារាំង​ម្នាក់​ថត​កាលពី​ជាង​១០០​ឆ្នាំមុន (​ថត​នៅក្នុង​ឆ្នាំ​១៩០៥) ត្រូវបាន​ជនជាតិ​បារាំង​មួយ​គ្រួសារ​រក្សាទុក និង​រកឃើញ​ឡើងវិញ​កាលពី​ខែធ្នូ​ចុងឆ្នាំ​២០១៨​កន្លងមក​នៅក្នុង​ប្រទេស​បារាំង មុនពេល​ផ្ញើមក​ឲ្យ​គ្រួសារ​បារាំង​របស់ខ្លួន​ម្នាក់ទៀត​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៩​។ ជនជាតិ​បារាំង​ដែល​ថត​រូបថត​«​វត្តភ្នំ​»​កាលពី​ឆ្នាំ​១៩០៥ មាន​ឈ្មោះថា លោក LOUIS GASCUEL​។ លោក គឺជា​ជនជាតិ​បារាំង​ដែលមាន​ជំនាញ​ផ្នែក​រុករក​រ៉ែ​គ្រប់​ប្រភេទ​។ លោក LOUIS GASCUEL កើត​នៅ​ឆ្នាំ​១៨៦៥ ហើយ​បាត់បង់​ជីវិត​ទៅវិញ​នៅ​ឆ្នាំ​១៩៣៩ ពោល គឺ​លោក​ស្លាប់​នៅ​អាយុ​៧៤​ឆ្នាំ​។ បើ​គិត​មកដល់​សព្វថ្ងៃនេះ លោក​មាន​អាយុ​១៥៤​ឆ្នាំ ហើយ​រូបថត​«​វត្តភ្នំ​»​ដែល​លោក​បាន​ថត​ទុកជា​អនុស្សាវរីយ៍ មាន​អាយុ​១១៤​ឆ្នាំ​ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ តើ​ដំណើរ​ដើមទង​យ៉ាងដូចម្តេច​បានជា​លោក LOUIS GASCUEL ថតរូប​«​វត្តភ្នំ​»?



​រឿងរ៉ាវ​អតីតកាល​នេះ គឺ​ពិតជា​នឹកស្មាន​មិន​ដល់​មែន​។ កាលពីពេល​ថ្មីៗ​នេះ ចៅទួត​ស្រី​របស់លោក LOUIS GASCUEL,  ឈ្មោះ Anne GASCUEL, បាន​រើ​រូបថត​ចាស់ៗ​ជីតា​ទួត​ខ្លួន​ដើម្បី​មើល​លេង ស្រាប់តែ​រំពេច​នោះ នាង Anne ក៏បាន​ប្រទះឃើញ​រូបថត​មួយចំនួន​ដែល លោក LOUIS GASCUEL បាន​ថត​នៅតាម​ដង​ទន្លេមេគង្គ និង​រូបថត​មួយ​សន្លឹក​នៃ​«​វត្តភ្នំ​»​តែម្តង​។ រកឃើញ​ភ្លាម អ្នកនាង Anne ក៏បាន​ផ្ញើ​រូបថត​ទាំងនោះ មក​ឲ្យ​លោក Alain GASCUEL ជា​ឪពុកមា​ខ្លួន​ដែល​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ​។


Mr. Alain GASCUEL, who has been living in Cambodia for more than 20 years and also is the grandson of Louis GASCUEL.

​លោក Alain GASCUEL ដែល​បានមក​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​នោះ មាន​អាយុ​៨៥​ឆ្នាំ​ហើយ​នាពេល​បច្ចុប្បន្ននេះ​។ លោក​ធ្លាប់ជា​ស្ថាបនិក​កាសែត​បារាំង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះថា Cambodge Nouveau​។

 សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) បាន​សម្ភាស​ជាមួយ​លោក Alain GASCUEL ទល់មុខ និង អ្នកនាង Anne GASCUEL តាម​អ៊ីមែល​ដើម្បី​ទទួលបាន​ព័ត៌មាន​ជុំវិញ​រូបថត​«​វត្តភ្នំ​»​មួយ​សន្លឹក​នេះ​។ 

​បើតាម​ការរៀបរាប់រ​បស់​អ្នក​ទាំងពីរ​ខាងលើនេះ​, លោក LOUIS GASCUEL ដែលជា​អ្នកជំនាញ​ខាង​រ៉ែ កាលនោះ (១៩០៥) បម្រើការ​ឲ្យ​ធនាគារ​បារាំង​ឈ្មោះ ធនាគារ​សហព័ន្ធ​ទីក្រុង​ប៉ារីស​។ តាមរយៈ​ការងារ​, លោក​ទទួលបាន​បេសកកម្ម​ធ្វើដំណើរ​មកកាន់​ប្រទេស ឡាវ ដើម្បី​ធ្វើ​កិច្ចការ​រ៉ែ​របស់លោក​។ ប៉ុន្តែ លោក LOUIS GASCUEL ត្រូវ​ឆ្លងកាត់​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម បន្ទាប់មក​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា មុននឹង​ទៅដល់​ប្រទេស​ឡាវ​ដែលជា​គោលដៅ​ចុងក្រោយ​។


Mr. Louis GASCUEL, a Frenchman (1865-1939)

​ដោយ​ធ្វើដំណើរ​តាម​ដង​ទន្លេមេគង្គ​, លោក LOUIS GASCUEL បាន​ថត​ទេសភាព និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ប្រជា​ជនតា​មដង​ទន្លេមេគង្គ ហើយ​ស្របពេល​ជាមួយគ្នា លោក​ក៏​ឆ្លៀត​ធ្វើដំណើរ​ឡើងគោក​សំចត​នៅ​រាជធានី​ភ្នំពេញ និង​បាន​ថតរូប​ថត​«​វត្តភ្នំ​»​ទុកជា​អនុស្សាវរីយ៍​តាំងពី​ពេលនោះ​មក​។

​លោក LOUIS GASCUEL កើត​នៅ​ឆ្នាំ​១៨៦៥ ហើយ​បាត់បង់​ជីវិត​ទៅវិញ​នៅ​ឆ្នាំ​១៩៣៩ ពោល គឺ​លោក​ស្លាប់​នៅ​អាយុ​៧៤​ឆ្នាំ​។ បើ​គិត​មកដល់​សព្វថ្ងៃនេះ លោក​មាន​អាយុ​១៥៤​ឆ្នាំ ហើយ​រូបថត​«​វត្តភ្នំ​»​ដែល​លោក​បាន​ថត មាន​អាយុ​១១៤​ឆ្នាំ​គត់​នៅ​ឆ្នាំ​២០១៩​នេះ​។ លោក  LOUIS GASCUEL បាន​បាត់​បង់ជីវិត​មែន​។ តែ​រូបថត​អនុស្សា​រី​យ៍​ល្អជា​មួយ​«​វត្តភ្នំ​»​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតនៅ​ជា​អមតៈ​៕

​ចំណាំ​៖ ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​ជាវ​រូបថត​វត្តភ្នំ និង​អ្នក​ថតរូប​ក្នុង​អត្ថបទ​ខាងលើនេះ រួម​នឹង​ក្រុមគ្រួសារ​អ្នក​ថតរូប​ជនជាតិ​បារាំង​នោះ ទុកជា​អនុស្សាវរីយ៍​,  លោកអ្នក​អាច​ជាវ​បាន​ក្នុងតម្លៃ​៣០​ដុល្លារ (​តម្លៃ​ផ្តិត និង​ដាក់​ស៊ុម​) ជាមួយនឹង​ការចុះហត្ថលេខា​ជូន​របស់លោក Alain Gascuel ដែលជា​ចៅ​មាន​អាយុ​៨៥​ឆ្នាំ​ផងដែរ​។ ទំនាក់ទំនង​៖ កញ្ញា ស្រី ល័​ក្ខ​៖ ០៨៩ ៨២០ ៨៣២ ឬ​លោក សុខ​លីម ០១២ ៨៦២ ៥០៩

THE 114 YEAR-OLD PICTURE OF WAT PHNOM WAS FOUND IN 2018 BY A FRENCH FAMILY IN FRANCE

Mr. Louis GASCUEL, a Frenchman (1865-1939), took a beautiful picture from the East front of Wat Phnom when passing by Saigon (HCM City, Vietnam) and Cambodia to Laos on a mission as a mining expert commissioned by Bank of Paris Union.



The pictures of Wat Phnom and some other Mekong River pictures had been discovered recently by the great grand-daughter of Mr. Louis GASCUEL, Ms. Anne GASCUEL, in her house in France. The pictures then were sent to Mr. Alain GASCUEL, who has been living in Cambodia for more than 20 years and also is the grandson of Mr. Louis GASCUEL.

Mr. Alain GASCUEL, the founder of French Magazine Cambodge Nouveau, ages 85 years old.

By Mr. Ky Soklim, journalist for the Online News thmeythmey.com, Cambodia, 2019.



Tag:
 វត្តភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com