ជាតិ
កម្ពុជា វៀតណាម ឡាវ ពិភាក្សាគ្នា​ពី​ស្ថានភាព​គ្រឿងញៀន
12, Sep 2019 , 9:59 pm        
រូបភាព
រូបភាពពី NACD
រូបភាពពី NACD
​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ត្រីភាគី​លើក​ទី​១៨ ស្ដីពី​កិច្ច​សហប្រតិបត្តិ​ត្រួតពិនិត្យ​គ្រឿងញៀន បានធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ពិភាក្សា​ស្ថានភាព​បទល្មើស​គ្រឿងញៀន​ក្នុងប្រទេស​ទាំង​៣ គឺ​កម្ពុជា វៀតណាម និង ឡាវ​។



​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD)  សរសេរថា កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១១-១២​កញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការចូល​រួ​ពី​លោក ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​និង​ស្នងការរង​នគរបាល​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ឡាវ និង​កម្ពុជា​-​វៀតណាម ជាង​៣០​នាក់​នៅ​ទីក្រុង​ហាណូយ​។

​កិច្ចប្រជុំ​លើក​ទី​១៨​នេះ បាន​ពិភាក្សា​លើ​បញ្ហា​មួយចំនួន ដូចជា សភាពការណ៍​គ្រឿងញៀន​និង​ស្ថានភាព​បទល្មើស​គ្រឿងញៀន​ក្នុងប្រទេស​ទាំងបី ពិសេស​នៅតាម​តំបន់​ព្រំដែន​។ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំនាញ​សំខាន់ៗ ដូចជា ការអនុវត្ត​ច្បាប់ ព្យាបាល​ស្តារនីតិសម្បទា អប់រំ​ផ្សព្វផ្សាយ ការស៊ើបអង្កេត​រួមគ្នា​៕


Tag:
 កម្ពុជា​
  វៀតណាម​
  ឡាវ​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com