ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ល្វីង​ក៏ពិតមែន​! ប៉ុន្តែ “​ម្រះ​” ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន សូម្បី​មហារីក
13, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ម្រះ​ជា​បន្លែ​ម្យ៉ាង​ដែលមាន​រសជាតិ​ល្វីង ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​វា ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ម្រះ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ឡើយ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការរួមបញ្ចូល​ម្រះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​ម្រះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមទាំង​សារធាតុ Triterpenoids សារធាតុ Polyphenols និង សារធាតុ Flavonoids ដែល​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។ បន្លែ​ល្វីង​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក ព្រមទាំង​កោសិកា​មហារីក​ផងដែរ​។​

២. បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​

​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ឬ​ប្រឈមមុខ​នឹង​ការកើត​ជំងឺ​នេះ​មែន​ទេ​? នោះ​អ្នក​មិនគួរ​មើលរំលង​ផ្លែ​ម្រះ​ឡើយ ខណៈដែល​បន្លែ​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ឃ្លាន​ផ្អែម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​បាន​យ៉ាង​ប្រសើរ​។​

៣. ទប់ស្កាត់​បញ្ហា​ទល់លាមក​

​ម្រះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ដែល​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​អោយ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ទប់ស្កាត់​បញ្ហា​ទល់លាមក​។​

៤. កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ

​បន្លែ​រសជាតិ​ល្វីង​នេះ​នៅពេល​ទទួលទាន​ជាប្រចាំ​គឺ​នឹងមាន​សមត្ថភាព​អាច​កម្ចាត់​ជាតិពុល​ដែល​ប្រមូលផ្ដុំ​ក្នុង​រាងកាយ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​គួរអោយកត់សម្គាល់​។​

៥. ពង្រឹង​សុខភាព​ពោះវៀន​

​មូលហេតុ​មួយ​បន្ថែមទៀត​ដែល​អ្នក​គួរ​ទទួលទាន​ម្រះ គឺ​ដោយសារ​វា​មាន​អត្ថប្រយោជន៍​ណាស់​ចំពោះ​សុខភាព​ពោះវៀន​តាមរយៈ​ការបង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អៗ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com