ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មានមិនដល់សោះថា “សូកូឡា” ប្រសើរយ៉ាងនេះចំពោះសុខភាព
× ធ្លាប់ដឹងទេថាការទទួលទានសូកូឡាអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាព? ទោះជាយ៉ាងណាក៏មិនគួរទទួលទានច្រើនពេកដែរ ត្រឹម ៣០ ទៅ ៦០ ក្រាមក្នុងមួយថ្ងៃ គឺប្រសើរបំផុត!
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានសូកូឡាជាប្រចាំ ៖
១. គ្រប់គ្រងសម្ពាធឈាម
នោះក៏ព្រោះតែសូកូឡាមានផ្ទុកសារធាតុ theobromine ដែលជួយគ្រប់គ្រងឈាម ក៏ដូចជាសម្ពាធឈាមគួរឱ្យកត់សម្គាល់។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សូកូឡាជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថា flavonoids ដែលជួយរក្សាប្រព័ន្ធភាពស៊ាំនិងទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ។
៣. ទប់ស្កាត់ជំងឺក្រឡាភ្លើង
សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ ភាគរយ មានផ្ទុកសម្បូរទៅដោយសារធាតុ theobromine ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺក្រឡាភ្លើង។
៤. បំបាត់ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ចៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវនិងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
៥. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ភ្ញាក់ផ្អើលណាស់មែនទេ? ប៉ុន្តែការទទួលទានសូកូឡាខ្មៅ គឺពិតជាល្អសម្រាប់អ្នក ជាងសូកូឡាលាយទឹកដោះគោ។ សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិស្ករទាំងអស់ចេញពីកោសិកាឈាម ដូច្នេះអ្នកនឹងមានថាមពលកាន់តែប្រសើរពេញមួយថ្ងៃ។ ទោះជាយ៉ាងណាសូកូឡាខ្មៅដែលអ្នកជ្រើសរើសមានផ្ទុកជាតិកាកាវ ៧០ ភាគរយ។
៦. ទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល
កត្តាចម្បងបំផុតមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយសូកូឡាមានផ្ទុកសារធាតុ theobromine ដែលជួយគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ទប់ស្កាត់ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com