អ្វីដែលពិសេស និងជាចំណុចលេចធ្លោបំផុតមួយ ក្នុងចំណោមចំណុចលេចធ្លោដទៃទៀតនោះ គឺ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា និងដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្មវិធីបណ្តុះបណ្តាល កម្មវិធីសញ្ញាបត្រពីរ (Dual Degree Program) តាមរយៈកិច្ចសហប្រតិបត្តិការអប់រំជាមួយសាកលវិទ្យាល័យអាមេរិកល្បីៗចំនួន ពីរ នៅអាមេរិក គឺ The University of Arizona និង Ford Hays State University។