កីឡាជាតិ
ជាតិ
ល្បុក្កតោ​បង្ហាញ​ស្នៀត​មេគុន​និង​ប្រយុទ្ធ​កីឡា​ដំបង​ខ្លី នា​ពិធី​សម្ពោធ​កាលបរិច្ឆេទ SEA Games
13, Sep 2019 , 3:23 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​គុន​ល្បុក្កតោ បានបង្ហាញ​ស្នៀត​មេគុន និង​ប្រយុទ្ធ​នៃ​កីឡា​ដំបង​ខ្លី Arnis ដែល​កម្ពុជា​ត្រូវ​ចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។ ការសម្តែង​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​កាលបរិច្ឆេទ​ផ្លូវការ និង​រៀបចំ​វេទិកា​ជាតិ​លើក​ទី​១​ស្តីពី​ការផ្សព្វផ្សាយ SEA Games & ASEAN Para Games នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​


 
​ការកំណត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោយ​យក​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បើក និង​ថ្ងៃទី​១៥ ឧសភា ជា​ថ្ងៃ​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​ក្លាយជា​កាលបរិច្ឆេទ​ផ្លូវការ​។ ផ្លូវការ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា​(CAMSOC)​រៀបចំ​ពិធី​សម្ពោធ​កាលបរិច្ឆេទ​នេះ​នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​



​ក្នុង​ថ្ងៃ​សម្ពោធ​កាលបរិច្ឆេទ​ផ្លូវការ​នេះដែរ CAMSOC បានរៀបចំ​វេទិកា​ជាតិ​លើក​ទី​១ ស្តីពី​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games ក្នុងន័យ​ដាស់តឿន និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ ពិសេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ និង​រួមគ្នា​រាប់​ថយក្រោយ​នៃ​ព្រឹត្តិការណ៍ SEA Games 2023​។​

​ពិធី​សម្ពោធ​កាលបរិច្ឆេទ​ផ្លូវការ និង​បើក​វេទិកា​ផ្សព្វផ្សាយ​ខាងលើ​ធ្វើឡើង​ក្រោម​វត្តមាន​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា​។ ក្នុង​ពិធី​នោះ ក៏មាន​ការសម្តែង​ស្នៀត​មេគុន និង​ប្រយុទ្ធ​កីឡា​ដំបង​ខ្លី Arnis ដែលជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន និង​ការសម្តែង​ស្នៀត​ប្រយុទ្ធ និង​ការពារ​ខ្លួន​ក្នុង​គុន​ល្បុក្កតោ​ពី​សំណាក់​ក្រុម​កីឡាករ​គុន​ល្បុក្កតោ​ថ្នាល និង​ជម្រើសជាតិ​៕   












Tag:
 ល្បុក្កតោ​
  Arnis
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com