កំណាព្យ
ពីនេះ ពីនោះ
កុំ​ទាន់​អស់សង្ឃឹម​!
14, Sep 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ សត្វ​កាងស្លាប​

​ធ្លាក់​ជាប់ ជាប់​ធ្លាក់​ជាក់​ធម្មតា​
​ច្បាស់​ថា ថា​ច្បាស់​ណាស់​ប្រឡង​
​ថ្ងៃមុខ មុខ​ថ្ងៃ​ដៃ​យើង​ម្តង​
​ត្រៀម​ផ្សង ផ្សង​ត្រៀម ត្រៀម​ជោគជ័យ​។​

​ប្រឹង​ទ្វេ ទ្វេ​ប្រឹង​ដឹង​ដែន​ដាន​
​រៀន​បាន បាន​រៀនមាន​អ្វី​ភ័យ​
​ច្បាស់​ជាប់ ជាប់​ច្បាស់​ណាស់​ប្រពៃ​
​លកលៃ លៃលក​យក​កុំ​លែង​។​

​រៀន​ធ្លាក់ ធ្លាក់​រៀនមាន​ផ្លូវ​ទៀត​
​ខ្មីឃ្មាត ឃ្មាតខ្មី​ថ្វី​ប្រជែង​
​ឆ្លាត​វៃ វៃឆ្លាត Start រើស​រែង​
​ចាប់​ស្វែង ស្វែង​ចាប់​ក្តាប់​ជំនាញ​។​

​រឹង​ទន់ ទន់​រឹង​ធឹង​កុំ​ទ្រាន់​
​រួសរាន់ រាន់​រួស​ឆ្ពោះ​ស្ទុះ​ស្ទាញ​
​ស្ទាក់ស្ទើរ ស្ទើរ​ស្ទាក់​ជាក់​មិន​ជាញ​
​ចាប់ទាញ ទាញ​ចាប់​ប្រាប់​ខ្លួនឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com