អត្ថបទពាណិជ្ជកម្ម
ទើបតែ​ចូល​ទីផ្សារ តែ​កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី Zelo កាន់កាប់​ទីផ្សារ​យ៉ាង​ធំ និង​ត្រៀម​រួចជាស្រេច​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ធំៗ​
14, Sep 2019 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
Zelo គឺជា​កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ​។ អ្នក​ប្រហែលជា​បានឃើញ​រួចហើយ​ថា កង់​បី​ខ្មែរ កង់​បី​ឥណ្ឌា រថយន្ត​ជាច្រើន ដែលមាន​ដាក់ Logo របស់ Zelo  កំពុង​ចរាចរណ៍​ជាច្រើន​គ្រឿងក្នុង​រាជធានី​ភ្នំពេញ​។

​កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី Zelo ទទួលបាន​ការពេញនិយម និង​អាច​ចាប់បាន​ចំណែក​ទីផ្សារ យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ដឹក​ជ​ញ្ចូ​ន​ក្នុងប្រទេស​កម្ពុជា​នេះ ដោយសារតែ​វា​ភាពងាយស្រួល រហ័ស រួម​នឹង​ការទូទាត់​តម្លៃ​ដ៏​សមរម្យ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ អ្នកបើកបរ​ជាច្រើនរ​បស់ Zelo សុទ្ធសឹងតែ​ជា​អ្នក​ដែលមាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ថែមទៀត​។

​លើសពីនេះ កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ជាច្រើន​នេះ ក៏មាន ប្រូ​ម៉ូ​សិន​ជាច្រើន​ផងដែរ សម្រាប់​អ្នកជិះ​របស់ខ្លួន​។ ចាប់ពី​ថ្ងៃទី​១០​ខែកញ្ញា ដល់​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៩ Zelo ដាក់ចេញ​នូវ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ រហូតដល់​ទៅ ៣០​ភាគរយ រាល់​ការកំណត់​ទីតាំង​ជាមុន​។​

​ទាញយក​កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី ឥឡូវនេះ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​ប្រូ​ម៉ូ​សិន​ជាច្រើន​ផ្សេងទៀត​របស់ Zelo ។​
​ទាញយក​កម្មវិធី​៖ http://book.zelotaxi.com 



(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com