ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សាលារៀនមួយនៅឧត្តរមានជ័យ ទីចាត់ការនិងបន្ទប់រៀននៅជាមួយគ្នាព្រោះខ្វះបន្ទប់
14, Sep 2019 ,
4:59 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ឧត្តរមានជ័យ៖ សាលាបឋមសិក្សាក្រសាំង ដែលស្ថិតក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានការខ្វះខាតបន្ទប់សិក្សា។ ទីចាត់ការ បណ្ណាល័យ និងបន្ទប់សម្រាប់សិស្សរៀន គឺនៅជាមួយគ្នា។ ពេលសាលាមានការប្រជុំ គឺតម្រូវឱ្យសិស្សចេញក្រៅបន្ទប់សិនទើបអាចប្រជុំបាន។ គ្រូនាយកនៅសាលាខាងលើ មានការព្រួយបារម្ភអំពីរឿងនេះ និងព្យាយាមសុំជំនួយដើម្បីសាងសង់បន្ទប់ឱ្យគ្រប់ចំនួន។
បច្ចុប្បន្នសាលាបឋមសិក្សាក្រសាំង ដែលស្ថិតក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានបន្ទប់ធ្វើពីថ្មតែ៣ប៉ុណ្ណោះសម្រាប់ឱ្យសិស្សរៀន។ ចំណែក៣បន្ទប់ផ្សេងទៀតធ្វើពីឈើ កំពុងមានសភាពបាក់បែក។ សាលាបឋមសិក្សាក្រសាំង បង្រៀនពីថ្នាក់ទី១ដល់ទី៦មានសិស្សចំនួន១៣៦នាក់ និងគ្រូ៦នាក់ស្រី៣ប្រុស៣។
នាយកសាលាក្រសាំងលោក ស៊ិន ស៊ីថា ថាព្រោះតែសាលាខ្វះខាតបន្ទប់ឱ្យសិស្សរៀន ទើបបានជាលោកត្រូវយកបន្ទប់មួយធ្វើបណ្ណាល័យផង ទីចាត់ការផង និងសម្រាប់សិស្សរៀនផង។ នាយកសាលារូបនេះ បញ្ជាក់ថាតាំងពីបង្កើតដំបូង សាលាមានបន្ទប់ថ្មតែ៣ប៉ុណ្ណោះ។ ទោះជាយ៉ាងណាគណៈគ្រប់គ្រងសាលាបានសាងសង់បន្ទប់ធ្វើពីឈើចំនួន៣ទៀត ដើម្បីដោះស្រាវបញ្ហាចំនោះមុខ។ ប៉ុន្តែមកដល់បច្ចុប្បន្នបន្ទប់ឈើទាំងនោះបានបាក់បែក ទើបធ្វើឱ្យសាលាជួបបញ្ហាជាថ្មី។ ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងសាលាបានដាក់លិខិតស្នើទៅរដ្ឋាភិបាលសុំអគារថ្ម៥បន្ទប់ និងបានបញ្ជាក់ពីបញ្ហាខាងលើដែរ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាស់មួយនៅឡើយ។
លោកបញ្ជាក់ដូច្នេះ៖«សាលាបានដាក់លិខិតស្នើទៅថ្នាក់លើរាល់ឆ្នាំ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបមកវិញឡើយ។ បានក៏មិនឆ្លើយមិនបានក៏មិនឆ្លើយ។ ប្រហែលជាថ្នាក់លើគាត់រវល់ខ្លាំងពេក។ សាលាឈើបាក់បែកនោះ ពិបាកឱ្យសិស្សរៀនណាស់ ព្រោះពេលមានខ្យល់ ដីហុយខ្លាំង ហើយបើមានភ្លៀងរៀនមិនកើតតែម្ដង»។
ដោយមើលឃើញសិស្សភាគច្រើននៅជាមួយជីដូនជីតា ហើយម្ដាយឪពុករបស់ពួកគេបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃព្រោះតែជីវភាពខ្វះខាត សាលាបឋមសិក្សាក្រសាំងបានផ្ដល់អាហារពេលព្រឹកឱ្យសិស្សមួយពេល ដែលផ្ដល់ឱ្យដោយអង្គការអាហារពិភពលោក។ តាំងពីបង្កើតសាលានៅឆ្នាំ២០០០រហូតដល់បច្ចុប្បន្ន ការផ្ដល់អាហារពេលព្រឹកឱ្យសិស្សនៅតែបន្ត។ ការខ្វះខាតបន្ទប់រៀន ធ្វើឱ្យសាលាត្រូវបែងចែកឱ្យសិស្សរៀនព្រឹកនិងល្ងាច ឆ្លាស់គ្នាដើម្បីឱ្យពួកគេទទួលបានអាហារពេលព្រឹកគ្រប់គ្នា។
ប៉ុន្តែលោកនាយកថា ធ្វើបែបនេះមានការលំបាកសម្រាប់សិស្សដែលរៀនវេនថ្ងៃ។ លោកពន្យល់៖«សិស្សដែលមានផ្ទះឆ្ងាយជាងគេចម្ងាយប្រហែល៥គីឡូ ដូច្នេះបើគាត់រៀនពេលថ្ងៃ ពេលខ្លះគាត់មិនបានមករៀនទេ។ សិស្សខ្លះទៅធ្វើចម្ការឆ្ងាយផ្ទះ ហើយពេលល្ងាចមានភ្លៀងទៀត គាត់រិតតែខករៀន។ សិស្សដែលរៀនវេនថ្ងៃគាត់មិនសូវបានមករៀនទេ។ ខ្ញុំចង់ឱ្យសិស្សមករៀនពេលព្រឹកទាំងអស់ ដើម្បីឱ្យគាត់បានហូបអាហារពេលព្រឹកទាំងអស់គ្នា។ ម្យ៉ាងអត្រាសិស្សមករៀនក៏កើនឡើងដែរ ប៉ុន្តែអ្វីដែលជាបញ្ហាគឺមិនមានបន្ទប់ឱ្យគាត់រៀន»។
កត្តាទាំងអស់ខាងលើបានជំរុញចិត្តនាយកសាលាលោក ស៊ិន ស៊ីថា សំណូមពរដល់សប្បុរសជន ជួយឧបត្ថម្ភបន្ទប់សិក្សាធ្វើពីថ្មចំនួន៥បន្ទប់។ ក្នុងនោះ១បន្ទប់សម្រាប់ធ្វើទីចាត់ការ ហើយ១បន្ទប់សម្រាប់បណ្ណាល័យ និង៣បន្ទប់ទៀតសម្រាប់សិស្សរៀន។
សូមបញ្ជាក់ថា សាលាបឋមសិក្សាក្រសាំងត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០០ ដោយអង្គការសូអាមាន៣បន្ទប់ និងជាសាលារដ្ឋ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឧត្តរមានជ័យ
សាលា
សិស្ស
អប់រំ
ម៉ុន ហៃ
ស៊ិន ស៊ីថា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម