ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ព្យាបាល​ត្រចៀកក្រាញ់​យ៉ាង​មាន​ប្រសិទ្ធភាព​
15, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​កើតជា​បញ្ហា​ត្រចៀកក្រាញ់​តែងតែមាន​ជា​ញឹកញាប់​នៅលើ​ក្រចក​មេជើង​។ ទោះបីជា​បញ្ហា​មួយ​នេះ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ដល់​សុខភាព​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​ផ្តល់​ភាព​រំខាន​បំផុត​ដល់​អ្នកជំងឺ​ដែរ​។ វា​បង្ក​ជាការ​ឈឺចាប់​ដល់​ម្រាមជើង ដូច្នេះ អ្នកនឹង​មិនអាច​ដើរ​បាន​យ៉ាង​ស្រួល​នោះទេ​។​



​ចំពោះ​មូលហេតុ​របស់​វា​វិញ​ច្រើនតែ​បង្កឡើង​ដោយ​ការពាក់​ស្បែកជើង​តឹងៗ ឬ​របួស​នៅលើ​ក្រចកជើង​តែម្តង​។

​វិធី​ដ៏​ងាយស្រួល​បំផុត​ក្នុងការ​ព្យាបាល​ត្រចៀកក្រាញ់​នោះ​គឺ​ធ្វើយ៉ាងណា​ឲ្យ​ក្រចកជើង​នោះ​ដុះ​ក្នុង​របៀប​ធម្មតា​របស់​វា​វិញ​។

​អ្វីដែល​ត្រូវការ​

    ជ​ន្ទៀ​ស​ឆ្កឹស​ក្រចក​
    សម្លី​

​វិធី​អនុវត្ត​


​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ព្យាបាល​បញ្ហា​ត្រចៀកក្រាញ់​បែប​ធម្មជាតិ​នោះ អ្នក​ត្រូវតែ​ត្រាំ​ជើង​ក្នុង​ទឹកអំបិល​ក្រៅ​ឧណ្ហៗ​ដើម្បី​បន្ទន់​ក្រចក​ជាមុនសិន​។

​នៅពេល​ក្រចក​ទន់​ហើយ អ្នក​ត្រូវតែ​ដាក់​សម្លី​នៅ​ពីក្រោម​ក្រចក​ដែលជា​ត្រចៀកក្រាញ់​នោះ​ដោយ​ប្រើ​ជ​ន្ទៀ​ស​ឆ្កឹស​ក្រចក​។​អ្នក​ត្រូវតែ​ធ្វើបែបនេះ​ម្តង​ហើយ​ម្តង​រហូតដល់​ក្រចក​ឈប់​ដុះ​ចាក់​សាច់​ទៀត និង​បន្ត​កាត់​ក្រចក​នោះ​ឲ្យ​ត្រង់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com