ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការបរិភោគ​ផ្អែម​ច្រើន អាច​បង្ក​គ្រោះថ្នាក់​អ្វីខ្លះ​ដល់​រាងកាយ​អ្នក​?
16, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​សុទ្ធតែ​ចូលចិត្ត​បរិភោគ​របស់​ដែល​ផ្អែមៗ មិន​ថា​ម្ហូប ឬ​បង្អែម​ឡើយ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​វា​អាច​ផ្តល់​ផល​អាក្រក់​អ្វីខ្លះ​ដល់​អ្នក​?

  1.     វា​នឹង​ធ្វើឱ្យ​អ្នក​ធាត់ ព្រោះ​ក្រោយ​ពេលដែល​អ្នក​បរិភោគ​របស់​ដែល​ផ្អែម​ទាំងនេះ​ចូលក្នុង​រាងកាយ​ហើយ មួយផ្នែក​វា​នឹង​រំលាយ​អស់ ហើយ​មួយផ្នែក​ទៀត​វា​នឹង​ស្តុក​ទុក​ក្នុង​សាច់ដុំ​និង​ថ្លើម​អ្នក ហើយ​មួយផ្នែក​ដែល​នៅសល់​ចុងក្រោយ វា​នឹង​បំ​លែង​ទៅជា​អាស៊ីត​ខ្លាញ់​ដែល​អាចធ្វើឱ្យ​អ្នក​ធាត់​។​
  2.     នៅពេលដែល​អ្នក​ពិសារ​របស់​ផ្អែម​ច្រើន វា​នឹង​ធ្វើឱ្យ​អ្នកមាន​ជំងឺ​គេង​មិន​លក់ តាម​ការស្រាវជ្រាវ​បញ្ជាក់ថា ក្នុង​មនុស្ស​១០០០​នាក់​ដែល​គេង​មិន​លក់ មាន​៨៧​ភាគរយ​ដែល​ចូលចិត្ត​បរិភោគ​ផ្អែម​។​
  3.     វា​នឹង​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ជាច្រើន ជាពិសេស​គឺ​ជំងឺ​ទឹកនោមផ្អែម ព្រោះ​ក្រោយ​ពេលដែល​អ្នក​បរិភោគ​ច្រើន វា​នឹង​ធ្វើឱ្យ​ឈាម​អ្នក​កាន់តែ​ខាប់ ជា​ហេតុដែល​អាចធ្វើឱ្យ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ដោយ​មិនដឹង​ខ្លួន​។​
  4.     អ្នក​ក៏​អាច​ប្រឈមមុខ​នឹង​ជំងឺលើសឈាម​ដែរ​នៅពេលដែល​រាងកាយ​អ្នក​ស្រូបយក​ជាតិ​ស្ករ​ច្រើន ព្រោះ​ការ​ស្រូបយក​ជាតិ​ស្ករ​ចូលទៅក្នុង​រាងកាយ​ច្រើន វា​អាចធ្វើឱ្យ​រាងកាយ​អ្នក​កាន់តែ​ទ្រុឌទ្រោម​ទៅៗ នោះ​ជំងឺ​ដែល​អ្នក​មិន​ចង់​កើត នឹង​រត់​មករក​អ្នកជា​មិនខានឡើយ​។​
  5.     វា​នឹង​អាចធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺមហារីក​សុដន់ ព្រោះ​នៅពេលដែល​ជាតិ​ស្ករ​ចូលទៅ​ច្រើន វា​អាចធ្វើឱ្យ​បង្អាក់​ការ​ដំណើរការ​របស់​រាងកាយ​មួយចំនួន ដែល​មិនអាច​ដំណើរ​ការល្អ ដូចនេះ​អ្នក​គួរតែ​បន្ថយ​បរិភោគ​របស់​ដែល​ផ្អែម​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com